ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបការនាំចូលថ្នាំពុលនិងគីមី ខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងនោះ បានចេញបង្រ្កាប ថ្នាំពុលគីមីប្រមាណ១០តោនសម្រាប់បំរើវិស័យកសិកម្មដែលលួចនាំចូលខុសច្បាប់ពីប្រទេសវៀតណាមតាមកាណូត ។

ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីមានឈ្មួញដឹកតាមទូកមកពីប្រទេសវៀតណាមចូលមកលក់នៅកម្ពុជា ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ក្នុងចំណោមថ្នាំពុលគីមីទាំងនោះ មាន១៣ប្រភេទត្រូវបានយកមកត្រួតពិនិត្យយ៉ាងល្អិតល្អន់ហើយរកឃើញថា មិនមានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទេ និងមួយចំនួនទៀតមិនមានតាមច្បាប់ ព្រមទាំងមួយចំនួនផ្សេងទៀតមិនបានបង់ពន្ធជូនរដ្ឋផងដែរ។

មន្រី្តដដែលបន្តថាថ្នាំពុលគីមីទាំងនោះ មានថ្នាំសម្លាប់ សត្វល្អិត ថ្នាំបំប៉នដំណាំ និងថ្នាំកម្ចាត់ស្មៅជាដើមមានចំនួនប្រមាណ១០តោន ត្រូវបានសមត្ថកិច្ចឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖