ភ្នំពេញ៖ អាជ្ញាធរសង្កាត់គោកឃ្លាង និងនគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋចំនួន៥៧គ្រួសារនៅភូមិក្រុងថ្មីដែលទើបតែបំបែកភូមិថ្មី ។
ការចុះចែកសៀវភៅស្នាក់នៅនះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយយ៍ត្រី មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផែនអត្តសញ្ញាណ្ណកម្ម លោក សារឹម វុទ្ធី អធិការងនគរបាលខណ្ឌសែនសុខតំណាងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាង និងលោក ខឹម ពឿន មេភូមិ ក្រុងថ្មី និងប្រជាពលរដ្ឋចូលរួមផងដែរ ។
លោក ឧត្តមសេនីយយ៍ត្រី មិិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផែនអត្តសញ្ញាណ្ណកម្ម បានមានប្រសាសន៍ថា មនុស្សយើងម្នាក់ៗមិនអាចឲ្យមានអត្តសញ្ញាណពីបានទេព្រោះនៅពេលដែលយើងកើតមកយើងត្រូវទៅធ្វើសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់បានតែមួយដងហើយនៅពេលដែលយើងគ្រប់អាយុ១៥ឆ្នាំដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណគឺមានលេខសំគាល់តែមួយព្រោះថាពេលយើងធ្វើអត្តសញ្ញាណប័ណ្ណគេតម្រូវឲ្យយើងផ្តិតក្រយ៉ៅដៃទាំងដប់ម្រាមដូចច្នេះហហើយបើយើងចង់ធ្វើពីគឺមិនបានទេ ។
លោក ឧត្តមសេនីយយ៍ត្រី បានបន្តទៀតថាការចុះចែកសៀវភៅស្នាក់នៅជួនបងប្អូននាពេលនេះគឺដោយសារតែមានការទទួលខុសត្រូវខ្ពស់របស់លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងលោកមេភូមិក្រុងថ្មី និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានសហការណ៍គ្នាបើកយុទ្ធនាការប្តូសៀវភៅស្នាក់នៅជួនបងប្អូនដែលទើបតែបំបែកភូមិដើម្បីយកទៅប្រើប្រាស់តាមតំរ៉ូវការ ។
លោក ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនទាំងអស់នៅពេលបានសៀវភៅនេះហើយត្រូវថែរក្សាឲ្យបានល្អ ។ និងបានផ្តាំថានៅពេលបោះឆ្នោតខាងមុខនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រាប់ៗគ្នាហើយបោះឲ្យគណះបក្សដែលខ្លួនស្រលាញ់ និងដែលអាចដឹកនាំប្រទេសជាតិយើងមានសុខសន្តិភាពការអភិវត្តន៍រើកចំរើនដូចសព្វថ្ងៃ ។
លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសៀវភៅស្នាក់នៅនេះហើយសូមថែរក្សារឲ្យបានល្អព្រោះថាវាមានសារសំខាន់ណាស់សំរាប់គ្រួសារយើងនិមួយៗក្នុងការប្រើប្រាស់តាមតំរ៉ូវការផ្សេងៗ ។ លោកចៅសង្កាត់បន្តថាបើបងប្អូនណាមិនទាន់បានធ្វើសូមមកជួបលោកមេភូមិ ក៏ដូចជានគរបាលមណ្ឌលគេ និងប្រាប់ពីព័ត៌មានរាល់ឯក្សាពាក់ព័ន្ធយើង និងបានធ្វើហើយ ។
លោកបានផ្តាំផ្ញើថាបើបងប្អូនប្រជាពលរដ្ឋក្នងសង្កាត់យើងមានបញ្ហាអ្វីដែលត្រូវឲ្យសង្កាត់ជួយដោះស្រាយនោះសូមទំនាក់ទំនង់មកលោកផ្ទាល់ឫលោកមេភូមិ ក៏ដូចជានគរបាលប៉ុស្តិ៍លោក និងដោះស្រាយជួនភ្លាមដែលអាចធ្វើទៅបាន ។
លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខទទួលបន្ទុកស្ថិតិ និងអត្តសញ្ញាណប័ណ្ណបានឲ្យដឹងថាការចុះបើកយុទ្ធនាការប្តូសៀវភៅស្នាក់នៅនេះគឺធ្វើជួនប្រជាពលរដ្ឋនៅក្នុងខណ្ឌ ក៏ដូចសង្កាត់ទាំង៦រហូតទាល់តែអស់ដោយឥតគិតថ្លៃ៕
តុង សីហា