ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសង់កូរ៉េបើកលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុកម៉ូតូសង់ស៊េរីទំនើបបើកបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ដោយសារតែម៉ូតូសង់កូរ៉េបើកលឿនមិនប្រយត្ន័បណ្តាលឲ្យជ្រុលចង្កូតទៅបុកចំពីមុខយ៉ាងពេញទំហឹង ម៉ូតូសង់ស៊េរីទំនើបពេលបើកបញ្ច្រាសទិសគ្នារណូករណែលពេញផ្លូវ ។

ហេតុការណ៍ម៉ូតូបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង០៨ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវក្រាលកៅស៊ូលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ជំនាញបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ ០១ គ្រឿង ម៉ាកហុងដាសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1S.០៤៥៥ អ្នកបើកបរឈ្មោះ មួន សុខឃួន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោករងៀងឃុំស្គុះ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺដែលធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៣បើកបរមកពីទិសខាងត្បូងទៅ ទិសខាងជើង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតយខាងលើ បានជ្រុលទៅ បុកជាមួយម៉ូតូ ០១ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១១ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ស្ពឺ ១S.២៥២៨ អ្នកបើកបរឈ្មោះ លីវ សុខុន ភេទប្រុសអាយុ៤៩ឆ្នាំ(ស្លាប់)រស់ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូសេ១២៥ស្លាប់នៅកន្លែងកើតហេតុ។ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ សព នគរបាលបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ និងអ្នកបើកម៉ូតូសេ១០០ រងរបួសធ្ងន់ បានបញ្ជូនទៅគ្លីនិកឯកជន មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។នគរបាលជំនាញនិយាយថា អ្នកបើកបរម៉ូតូមិនពាក់មួក សុត្តិភាព និងមានដាក់កញ្ចក់មើលក្រោយនោះទេបណ្តាលឲ្យរងការ ខូចខាតម៉ូតូចំនួន០២ គ្រឿង កំរិតធ្ងន់។

ក្រោយកើតហេតុនគរបាលបានដឹកយកម៉ូតូទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលសស្រុកសំរោងទងរង់ចាំសាច់ញាតិចូលខ្លួនទៅ ដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ


ចែករំលែក៖