ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅ៣ដាក់គោលដៅចាប់មួកកញ្ចក់ឃាត់ម៉ូតូមួយគ្រឿងម្ចាស់ឡូឡាពេញប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ចោមចៅ៣បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឃាត់ម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់រួមដំនណើជាមួយដោយពុំមានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ត្រូវដើម្បីផាកពិន័យ បែរជាម្ចាស់ម៉ូតូឡូឡាថា មិនត្រឹមត្រូវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនប្រុសស្រីខាងលើ មិនស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ អនុវត្តន៍ច្បាប់ចរាចរណ៍ចាប់ឃាត់ ដើម្បីពិន័យតាមគោលការណ៍ច្បាប់ ទោះជាប្រាប់ ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា នៅតែមិនទទួលកំហុសខ្លួន សម្តីមាត់ធំធ្ងន់ៗទៅលើមន្រ្តីនគរបាល ខណៈដែល សួរទាមទារកកញ្ចក់ ។

ក្រោយពីពិន័យរួច យកកញ្ចក់មួក មកបង្ហាញ ចាប់ភ្ជាប់ម៉ូតូ ហើយទើបអនុញាតិឲ្យវិលត្រឡប់ទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖