ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកម៉ូតូ របួសធ្ងន់ធ្ងរ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តបើកបុកពេញទំហឹង កាលពីវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង បំបែកជាបួន ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឡូយ ភួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេងសាង ខេត្តព្រៃវែង រងរបួសបាក់ជើងស្តាំ និងបែកក្បាល ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6171 បើកឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ត្រូវបានរថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-7323 បើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនលឿនពីកើតទៅលិច ជ្រុលទៅបុកម៉ូតូពេញទំហឹង គៀបជាម៉ូតូពីមុខរថយន្ត ជនរងគ្រោះម្នាក់ផ្លោងខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ធ្ងរទាំង២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួច រួមជាជនជាតិចិនម្នាក់ជាអ្នកបើកបរ ប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖