ព័ត៌មានទាន់ហេតុការណ៍៖

ស្លាកប៉ាណូរក្រុមហ៊ុនឯកជន បានបាក់រលំបាក់សង្កត់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្លាកប៉ាណូរផ្សាយពាណិជ្ជកម្មដ៏ដំមួយនៅត្រង់ចំណុចរង្វង់មូលកាំខូស៉ីនធីចាស់ បានបាក់សង្កត់ចំពីលើផ្ទះប្រជាពលរដ្ឋមួយខ្នង ក្នុងផ្ទះលេខ២០៧ ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិគង្គាផុះ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសម្តីពីម្ចាស់ផ្ទះកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមេឃបានធ្លាក់ភ្លៀងមួយមេម្លម់ផ្គួបផ្សំទាំងខ្យល់កន្ធ្រាក់យ៉ាងខ្លាំង មួយសុះក្រោយខ្យល់នៅតែបន្តបកពេលនេះស្រាប់តែស្លាកប៉ាណូរផ្សាយពាណិជ្ជកម្មដ៏ដំមួយរបស់ក្រុមហ៊ុនឯកជនដែលនៅជាប់ផ្ទះរបស់គាត់ផ្នែកខាងលើកើតបានបាក់រលំសង្កត់មកលើដំបូលផ្ទះស័ង្កសីរបស់គាត់បណ្តាលឲ្យដំបូកស័ង្កសីបាក់ផុង និងប្រេះជញ្ចាំបន្តិចបន្តួច បន្ទាប់មកគាត់ក៏បានរាយការណ៍ជូនចៅ សង្កាត់ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ។

ក្រោយពេលកើតហេតុក៏មានដំណាងភាគីខាងម្ចាស់ស្លាកប៉ាណូរបានចេញមុខមកដោះស្រាយជាមួយ និងភាគីខាងម្ចាស់ផ្ទះ ដោយភាគីខាងម្ចាស់ប៉ាណូរក៏ព្រមចេញសំណងឲ្យទៅភាគីខាងម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖