ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-4194 ត្រូវចោរលួចនៅមុខផ្ទះក្នុងបុរីសំបួរមាស ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨​ ម្ចាស់រថយន្តឡិចស៊ីសRX300មួយគ្រឿង ត្រូវបានចោរលួចទៅបាត់ដោយ​សុវត្ថិភាព ខណៈម្ចាស់ចត​ទុកមុខផ្ទះ ក្នុងបុរី សំបួរមាស តាមបណ្តោយផ្លូវ២១៧ (ចម្ការដូង) ស្ថិតក្នុង​សង្កាត់ដង្កោ ខណ្ឌដង្កោ រហូតមកដល់ទាបភ្លឺថ្ងៃទី១៣ ខែឆ្នាំដដែល ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានប្រាប់ថា នៅល្ងាចថ្ងៃទី១២ ឧសភា ២០១៨ គាត់បានទុករថយន្តម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-4194 នៅមុខផ្ទះ ដូចសព្វដង ហើយក៏ចូលទៅសម្រាក តែស្រាប់វេលា​ទៀបភ្លឺថ្ងៃទី១៣ ឧសភា ២០១៨ គាត់បានចេញមកមើលរថយន្ត តែ​មិនឃើញ ក៏មានការឆោឡោឡើង នឹងបានប្តឹងសមត្ថកិច្ចឲ្យ​ជួយតាមរកផងដែរ ។

រហូតមកទល់ពេលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ កំពុងចែកចាយព័ត៌មានពីករណីបាត់រថយន្តពីបុរីខាងលើ ទៅ​សមត្ថកិច្ចគ្រប់ផ្នែក ដើម្បីតាមរករថយន្តជនរងគ្រោះមកវិញ។

ជាទូទៅនៅ​ក្នុងបុរីសំបួរមាសនេះ គេសង្កេតឃើញថា មានភាពអសន្តិសុខណាស់ គ្មានការយាមកាមឲ្យបានត្រឹមនោះទេ ហើយកន្លងមកក៏ធ្លាប់បាត់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ​ដែលបានទិញផ្ទះរស់នៅ​ក្នុងបុរីនេះ ប៉ុន្តែគ្មានអ្នកណាម្នាក់ចេញមុខមកទទួលខុសត្រូវឡើយ ជាក់ស្ដែងដូចករណីបាត់រថយន្តខាងលើនេះអ៊ីចឹង៕ ភារ៉ា ដង្កោ


ចែករំលែក៖