ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចម្ការស្វាយម្នាក់មុតផ្លែកាំបិតម៉ាស៊ីកាត់ស្មៅចំកំភួនជើងហូរឈាមស្លាប់ម្នាក់ឯងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តប៉ៃលិន​៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួល ចាំចំការស្វាយគេ បានរងរបួសធ្ងន់ដល់បាត់បង់ជីវិត នៅក្នុងចំការស្វាយ ខណៈបុរសរូបនោះបានយកម៉ាស៊ី ទៅកាត់ស្មៅក្នុងចំការស្វាយរបស់ថៅកែម្នាក់ឈ្មោះ រ៉ា, ពេលនោះស្រាប់តែផ្លែកាំបិតម៉ាស៊ីកាត់ បានដាច់ ត្រូវនឹងថ្មបណ្ដាលឲ្យដាច់ផ្លែកាំបិតម៉ាស៊ីកាត់ស្មៅ ចំកំភួនជើងខាងឆ្វេងបណ្ដាលឲ្យដាច់សរសៃឈាមធំរងរបួសធ្ងន់, រហូតដល់ហូរឈាមដាច់ខ្យល់ស្លាប់នៅនិងចំការស្វាយម្នាក់ឯង ក្រោយមកទើបតែម្ចាស់ចំការដឹង។

បើតាមមន្ត្រីជំនាញនគរបាលក្រុងប៉ៃលិនបាឲ្យដឹងថា៖ ក្នុងករណីកើតហេតុដោយខ្លួនឯងនេះបានកើតឡើង កាលពី​វេលាម៉ោង ១០:០០នាទីព្រឹក​​ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មាន​ករណី​បុរសម្នាក់បានមុតផ្លែកាំបិតម៉ាស៊ីកាត់ស្មៅបាន ស្លាប់​ ​នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

នគរបាលជំនាញក្រុងបានបន្តថា៖ ជនរងគ្រោះ​មានឈ្មោះ យ៉ន យ៉ូ ភេទប្រុស អាយុ​ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ មានស្រុកកំណេីតនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុះកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករចាំចំការស្វាយ​ឲ្យ​ឈ្មោះ ឡៃ រ៉ា ភេទប្រុស អាយុ​ ៣៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។

បើ​តាមការរៀបពីម្ចាស់ចំការបានឲ្យដឹងថាកាលពី កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកបានឲ្យលុយចំនួន ១០ម៉ឺន​រៀល ទៅឲ្យ​ជនរងគ្រោះ​ ដើម្បីទិញប្រេងសាំង ម្ហូបអាហារ និងសម្ភារមួយចំនួន ដើម្បីកាត់ស្មៅចំការ តែរហូតដល់ថ្ងៃទី១៤នេះ ទើបគាត់បានដឹងពីដំណឹង​របស់​ជនរងគ្រោះ​បានស្លាប់ទៅហើយ ។

​តាមការធ្វើកោសល្យវិច័យរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា សាកសពបានមុតនឹងផ្លែម៉ាស៊ីនកាត់ស្មៅ ចំកំភួនជើងឆ្វេងផ្នែកខាងក្រោយ​ មុនពេលស្លាប់ នឹង​បានដាច់សរសៃឈាមធំ បណ្ដាល​ឲ្យ​ឈាមហូរហូតដាច់​ខ្យល់​ស្លាប់​។

ចំណែកសាកសពបុរសម្នាក់ខាងលើ ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចសពក៏បាន ប្រគល់ឲ្យម្ចាស់ចំការនិងក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស សារ៉េត


ចែករំលែក៖