ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាម្នាក់ដើរសុខៗដួលសន្លប់សង្ស័យខ្វះចំណីអាហារគ្រប់គ្រាន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេអះអាងថា ជាជនអនាថាបានដើរលើដងផ្លូវសុខៗ ក៏ដួលសន្លប់ស្តូកស្តឹងដោយសង្ស័យមានការស្រេកឃ្លានគ្មានចំណីអាហារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅមុនបុរីញូថោន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋបានអោដឹងថា មុនពេលកើតហេតុស្ទើជារៀងរាល់ថ្ងៃគេបានសង្កេតឃើញបុរសខាងលើដើរលើដងផ្លូវជាតិលេខ៤ ដោយសម្លៀកបំពាក់រហែករយ៉េរយ៉ៃហើយដើររើសកាកសំណល់នៅក្នុងធុងសំរាមមកហូប លុះមកដល់វេលាកើតហេតុស្រាប់តែមកដេកដកចង្កាមាន់សន្លប់ស្តូកស្តឹង ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែអស់រយះពេលជាច្រើនម៉ោងនៅមិនឃើញរថយន្តសង្គ្រោះមកដឹកទៀតមិនថារដ្ឋ ឬឯកជននោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖