ព័ត៌មានទាន់ហេតុការណ៍៖

នារី​ចិត្តខ្លាំង​ម្នាក់​ សម្រេចចិត្ត​បញ្ចប់ជីវិត​ ដោយ​ផឹកថ្នាំ​បាញ់​ស្មៅ​ព្រោះ​ខឹង​ម្តាយ​ស្តីបន្ទោស​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ជ្រើស​រើ​ង​ការ​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ផឹកថ្នាំ​បាញ់​ស្មៅ​ នៅ​ព្រឹក​ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅ​ត្រង់​ចំណុច​ក្រុម​ទី​៧​ ភូមិ​ស្វាយស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ​ម​ន្រី​នគរបាល​ខេត្តបាត់ដំបង​បានឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ុ​ន​ លី​ន​ ភេទ​ ស្រី​ អាយុ​២១​ឆ្នាំ​ រស់នៅ​ក្រុម​ទី​៧​ ភូមិ​ស្វាយស​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

មូលហេតុ​ ខឹង​ម្តាយ​ស្តីបន្ទោស​អោយ​រឿង​ដើរ​លេង​យប់ ​។​ តាម​ការ​បញ្ជាក់​របស់​ឈ្មោះ​ សន​ ទូច​ភេទ​ ស្រី​អ​យុ​ ៤១​ឆ្នាំ​ ដែល​ត្រូវជា​ម្តាយបង្កើត​បាន​ បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៨​ ខ្លួន​មិនឃើញ​កូនស្រី​ឈ្មោះ​ យ៉ុ​ន​ លី​ន​ អាយុ​២១​ឆ្នាំ​ ទៅ​ធ្វើ​ស្មៅ​ដំឡូង​ជាមួយ​ខ្លួន​ឡើយ​ លុះដល់​ម៉ោង​១៨​នឹង​០០​នាទី​ ខ្លួន​ក៏​ឃើញ​កូនស្រី​របស់​ខ្លួន​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ខ្លួន​ក៏​បាន​និយាយ​ថា​ កូន​ចង់ទៅ​ណា​ ហើយ​កូនស្រី​ខ្លួន​ក៏​បាន​តប​ថា​ ទៅ​ដើរ​លេង​ ហើយ​ខ្លួន​បាន​និយាយ​ទៅ​កាន់​កូនស្រី​ថា​ តែ​ហ៊ាន​ដើរ​លេង​ដឹង​តែ​ត្រូវ​ហើយ​ (​វាយ​ហើយ​)​ ហើយ​កូនស្រី​ខ្លួន​បាន​តប​ថា ​ចាំ​មើល​ម៉ែ​ឯង​ និយាយ​ដោយ​សើច​។​ រួច​កូនស្រី​ខ្លួន​ក៏​បាន​ដើរទៅ​ផ្ទះ​យាយ​វា​ បាន​មួយសន្ទុះ​ ម៉ោង​១៨​នឹង​៣០​នាទី​ ក៏​មាន​ក្មេង​បាន​រត់​មក​ប្រាប់​ខ្លួន​ថា​ កូនស្រី​ខ្លួន​កំពុង​ក្អួត​ ខ្លួន​ក៏​បានរ​ត់ទៅ​មើលឃើញ​កូនស្រី​ក្អួត​ចេញ​មក​ពណ៌​ខៀវ​ ហើយ​ខ្លួន​បាន​សួរ​កូនស្រី​ថា​ ឯង​ផឹក​ស្អី​ កូនស្រី​បាន​និយាយ​ថា​ ផឹកថ្នាំ​បាញ់​ស្មៅ​អស់​មួយ​កែវ​ ហើយ​វា​បាន​និយាយ​ថា​ មិនបាច់​យក​ទៅ​ពេទ្យ​ទេ​ រួចខ្លួន​ក៏​បាន​យក​កូនស្រី​ទៅ​ពេទ្យ​ប៉ុន្តែ​គ្រូពេទ្យ​បាន​និយាយ​ថា​ ហួសពេល​ហើយ​ថ្នាំពេទ្យ​បាន​ចូល​ដល់​ពោះវៀន​ហើយ​ រួចខ្លួន​បាន​ដឹក​កូនស្រី​មក​ផ្ទះ​វិញ​ក៏​បាន​ស្លាប់​តែ​ម្តង​ ។​

ដោយ​ឃើញ​សភាព​ដូចនេះ​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ បាន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ និង​លោក​មេ​ភូមិ​ បង្កើត​ជា​ក្រុម​គណៈកម្មការ​មួយ​ដើម្បី​​ត្រួតពិនិត្យ​ សាកសព​ ដោយ​ទទួល​បាន​លទ្ធផលៈ​ សាកសព​ស្ថិត​នៅ​លើ​គ្រែ​ក្នុងផ្ទះ​ ក្បាល​ទៅ​ទិស​ខាងត្បូង​ ជើង​សណ្តូក​ទៅ​ទិស​ខាងជើង​ ដៃ​ទាំង​ពីរ​ដាក់​លើ​ទ្រូង​ប្រណំ​ គ្រប​ភួយ​ពណ៌​ក្រហម​លាយ​ព​ណ​ប្រផេះ​,​ មិន​មាន​ស្លាក់ស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

ចំពោះ​ករណីៈ​ នេះ​អាច​វាយតម្លៃ​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​(​ផឹកថ្នាំ​បាញ់​សម្លាប់ស្មៅ​ )​ ពិតប្រាកដ​មែន​។​ ក្រោយ​ពី​​ពិនិត្យ​រួច​ បាន​​ប្រគល់​សាកសព​អោយទៅ​ឈ្មោះ​សន​ ទូច​ ភេទ​ស្រី​ អាយុ​ ៤១​ឆ្នាំ​ដែល​ត្រូវជា​ម្តាយបង្កើត​យក​ធ្វើបុណ្យ​ តាម​ប្រពៃណី​ ៕ សំ វិច្ឆិកា


ចែករំលែក៖