ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវ ជនមុស្លិមកម្ពុជាចុះពិនិត្យព្យាបាលអ្នកជំងឺឥតគិតថ្លៃជូនពលរដ្ឋទីទាល់ក្រីក្រ៨០០នាក់នៅរតនគិរី

ចែករំលែក៖

ខេត្តរតនៈគិរី៖ លោក​ ណាសៀត​ អូស្មាន​ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្ររចិត្ត របស់គណកម្មកាសុខាភិបាល​ នៃសមាគមនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទីទាល់ក្រីក្រ ៨០០នាក់ នៅភូមិសោមគល់​ ឃុំសោមធំ​ ស្រុកអូយ៉ាដា​ ខេត្តរតនៈគិរី ។ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ តាមការស្នើសុំ កន្លងមក ។

ពិធីនេះបានប្រព្រឹត្តទៅរយៈ ពេល​ ២ថ្ងៃចាប់ពីថ្ងៃទី១៤​ ដល់​ ១៥​ ខែឧសភា​ ឆ្នាំ២០១៨​ ដោយមាន ប្រជាពលរដ្ឋ ទីទាល់ក្រីក្រ ចូលមកពិនិត្យ​ និងព្យាបាលជំងឺឥតគិតថ្លៃទាំងអស់ចំនួន​ ៨០០នាក់​ ហើយក្រុមគ្រូពទ្យស្ម័គ្រ ចិត្តដែលចុះមកជួយពិនិត្យ​ និងព្យាបាលជំងឺនាពេលនេះ​ ដឹកនាំដោយ​ លោក វេជ្ជ​បណ្ឌិត កូប​ រ៉ូលី​ ជាប្រធានគណៈ កម្មការសុខាភិបាល​ និងអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងលោក ណាសៀត អូស្មាន តំណាងដ៏ខ្ពង់ខ្ពស់ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ។

ក្នុងឱកាសនោះដែរ​ លោក​ ណាសៀត​ អូស្មាន​ ក៏បានអញ្ជើញសាកសួរសុខទុក្ខ​ លោក​គ្រូ​ សុះ​ យ៉ា​ ដែលកំពុងមានជំងឺ​ និងសម្រាកព្យាបាល នៅផ្ទះរបស់លោកផ្ទាល់​ ស្ថិតនៅភូមិ​សោមគល់​ ឃុំសោមធំ​ ស្រុកអូយ៉ាដាវ​ ខេត្តរតនគិរី​ ហើយនៅខណៈនោះ​ លោក​ ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានឧបត្ថម្ត​ទឹកប្រាក់ចំនួន​ ៥០មុឺនរៀល ដលគ្រួសារអ្នកជំងឺ​ព្រមទាំង​បានឧបត្ថម្តដល់ សមាជិក សមាជិកា​ CMYA ចំនួន១៧ ​នាក់​ ក្នុងម្នាក់ៗ​ ទទួលបាន២ម៉ឺនរៀលផងដែរ។

លោក ណាសៀត អូស្មាន បានបញ្ជាក់ថា៖ ក្នុងនាមតំណាង ថ្នាក់ដឹកនាំយើងខ្ញុំសូមពាំនាំ ការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយសម្ដេចបានដឹកនាំប្រទេសទទួលបានជោគជ័យលើគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថេរភាព សន្តិភាព ការធ្វើសុខដុមនីយកម្ម ដោយជោគជ័យអស់រយៈពេលជិត៤០ ឆ្នាំ មកនេះ កម្ពុជា
ទទួលបានការចាប់អារម្មណ៏ពីសំណាក់អន្ដរជាតិ ពីការអភិវឌ្ឍប្រទេសជាតិ យ៉ាងលឿន គឺបានផ្តោតសំខាន់បំផុតទៅលើគោលនយោបាយសុខដុមបនីយកម្មនេះជាចម្បង ព្រោះវាជាកត្តានាំមុខមួយ ដែលញ៉ាំងអោយកម្ពុជា ដែលមានអ្នកគោរពសាសនាផ្សេងៗ ចាន់ដៃគ្នា បានឈានដល់កម្រិតអភិវឌ្ឍន៍ ការរីកចម្រើន និងត្រូវបានឆាកអន្តរជាតិទទួលស្គាល់ និងកោតសរ សើរដល់កម្ពុជា ប្រកបដោយសុខសន្ដិភាព ៕ សំរិត


ចែករំលែក៖