ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៦ឆ្នាំខឹងម្តាយស្តីបន្ទោសរឿងផឹកស៊ីយប់អាធ្រាត្រទើបចូលផ្ទះបញ្ចប់ជីវិតដោយចង ក

ចែករំលែក៖

ខេត្តកណ្តាល៖ មិនគួរមានគំនិតខ្លីសោះ ដែលនារីវ័យ១៦ឆ្នាំម្នាក់ ចេញពីកន្លែងផឹកស៊ីជួបជុំមិត្តភក្តិ ត្រឡប់មកផ្ទះវិញ ត្រូវម្តាយស្តីឲ្យតិចតួច តូចចិត្តខ្លាំងពេករត់ទៅចងកសម្លាប់ខ្លួនស្លាប់ចោលឪ ពុកម្តាយទាំងវ័យនៅខ្ចីល្ហក់ ។

ករណីចងកនេះ បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៧ និង ១០នាទីព្រឹកថ្ងៃ អង្គារ ១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាកព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខាន់ ចាន់ធូ ភេទ ស្រី អាយុ ១៦ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ ក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅផឹកស្រា ជាមួយ មិត្តភក្តិក្នុងភូមិ នៅខាងមុខផ្ទះ រួចពេលត្រឡប់មកផ្ទះវិញម្តាយបានស្តីបន្ទោសថា ខ្លួនជាស្រីដើរផឹកស៊ីយប់ អធ្រាត្រស្មើនឹងទើបចូលផ្ទះ តើសមទេ? ពេលនោះជនរងគ្រោះ មិនតបតទេ ហើយក៏បានចូលទៅផ្ទះដេកក្នុងបន្ទប់ជាធម្មតា ។ លុះព្រឹកឡើង ម្តាយជនរងគ្រោះបានទៅផ្សារទិញ អីវ៉ាន់ដូច សព្វដង បានត្រឡប់មកដល់ផ្ទះវិញ មិនឃើញកូនស្រីក្រោកពីដេក ក៏ទៅបើកទ្វារហៅកូនបីទៅបួនដងនៅមិនឃើញបើកទ្វារទេ ។ បន្ទាប់មក ម្តាយជនរងគ្រោះបានចូលតាម ទ្វារក្រោយ ស្រាប់តែឃើញកូនស្រីចងកនឹងជញ្ជាំងស្លាប់បាត់ទៅហើយរួចក៏ឆោឡោនិងរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាល បន្ទាយដែក ឲ្យទៅពិនិត្យ ។

បន្ទាប់មកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច្ច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖