ខេត្តព្រៃវែង៖ នៅព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកវគ្គបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលមាននាយទាហាន នាយទាហានរង ជាសិក្ខាកាម អញ្ជើញចូលរួមចំនួន ១០០ នាក់ មានរយៈពេលសិក្សា ចំនួន ៧១ ថ្ងៃ ៕