ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូបុរសចំណាស់មួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ដឹកទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារីម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបុរសវ័យចំណាស់ម្នាក់ទៀតបានរងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ខណៈដែលនារីវ័យក្មេងម្នាក់ជិះម៉ូតូលឿនពេកមិនប្រយត្ន័ទៅបុកម៉ូតូបុរសចំណាស់ពីក្រោយពេញទំហឹង។

ហេតុការណ៍ម៉ូតូបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង០១ និង១០នាទីរសៀល ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៤ទៅលេខ១១៥ ស្ថិតនៅក្នុងចំណុច ភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកថ្ពងបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បើកស្របទិសបុកពីក្រោយបណ្តាលឲ្យរងរបួសទាំងសងខាង ។

នគរបាលបាលជំនាញបានបន្តឲ្យដឹងទៀតថាម៉ូតូម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DE 3961 បើកបរដោយឈ្មោះ ហ៊ុយ កក្កដា ភេទស្រី អាយុ២០ឆ្នាំជាសិស្សរស់នៅក្នុងភូមិរលាំងថ្លើង ឃុំរុងរឿងស្រុកថ្ពង ខេត្តកំពង់ស្ពឺដែលបើកបរម៉ូតូ គ្មានមួកសុវត្ថិភាពឡើយបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចក្នុងល្បឿនលឿនលុះធ្វើដំណើរមក ដល់ចំណុចកើតហេតុខាងខាងលើ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1J 6624 បើកដោយឈ្មោះ ឆេម ឈៀក ភេទប្រុស អាយុ៥៨ឆ្នាំមុខរបរកសិករ រស់នៅក្នុងភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង គ្មានមួកសុវត្ថិភាពដូចគ្នាបណ្តាលឲ្យម្ចាស់ម៉ូតូទាំង២នាក់រងរបួសធ្ងន់ធ្ងរ បាក់ជើងស្តាំ ។

ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរបានរាយការណ៍ទៅនគរបាលមូលដ្ឋានហៅរថយន្តសាមុយដឹក បញ្ជូនទៅពេទ្យបង្អែកឧដុង្គតាមរថយន្តសង្គ្រោះ។

នគរបាលជំនាញចុះទៅវាស់វែងយកម៉ូតូទាំង២គ្រឿងដែលរងការខូចខាតនោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពងរង់ចាំដោះស្រាយ និង ចាត់ការតាមនីតិវិធី ៕សេនា សក្តិ


ចែករំលែក៖