ខេត្តសៀមរាប៖ ល្បែងកន្ទុយលេខកំពុងដុះដូចផ្សិត មានទាំងអ្នកលក់ លាកលៀម មានទាំងអ្នកលក់ដាក់តាងតុ ដូចលក់ទំនិញ បញ្ឈឺ ឌឺដង ដាក់អភិបាលស្រុកពួក និងសមត្ថកិច្ចដែលមិនបានចុះបង្រ្កាបបទល្មើសទាំងនេះ ទុកឲ្យមានបទល្មើសយ៉ាងពេញបន្ទុក ដែលធ្វើឲ្យបច្ចុដ្ឋានមានមហាជន រិះគន់ថា ទំនងជា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនត្រូវថ្នាំសណ្ដំ រួមទាំងអភិបាលស្រុកផងដែរ ត្រូវថ្នាំសន្ដំ រហូតភ្លេចខ្លួនឯងជាសមត្ថកិច្វ។
តាមប្រភពពីអាជីវករបានឲ្យដឹងថា អ្នកលក់ឆ្នោតដែលដាក់ តុតាំងលក់បែបនេះ គាត់ធ្លាប់ប្រាប់ថា មូលហេតុ ដែលខ្ញុំហ៊ានដាក់លក់ ឆ្នោត យួន ឆ្នោតសៀម បែបនេះ ព្រោះខ្ញុំមានខ្នងជាអ្នកធំ នៅក្នុងខេត្តសៀមរាប ជាអ្នកចាំកាងនៅពីក្រោយខ្នង ទើបខ្ញុំមិនខ្លាចនរណាទាំងអស់ ។
អ្នកលក់ឆ្នោះម្នាក់បានឲ្យដឹងថា គាត់លក់ឆ្នោតនេះឲ្យ លោក រិន នៅខេត្តសៀមរាប ពុំដឹងថា គាត់បង់លុយឲ្យ ខាងណាខ្លះទេ ទើបហ៊ានដាក់តុ ឲ្យខ្ញុំលក់បែបនេះ។
លោក នុប សារ៉ាត អធិការរងស្រុកពួក បានប្រាប់ក្នុងកិច្ចសម្ភាសថា ចំពោះបទល្មើសកន្ទុយលេខនេះលោកដូចជាខានបង្រ្កាប់មែនហើយ តែលោកនិងចុះបង្ក្រាបឲ្យអស់ នៅពេលខាងមុខ តែដោយលោកថា មានភារកិច្ច លោកក៏បិតទូរស័ព្ទទៅវិញ។
លោក ម៉ៅ វិសុត អភិបាលស្រុកពួក បានផ្ដល់បទសម្ភាសតាមទួរស័ព្ទថា លោកអរគុណណាស់ ដែលបានផ្ដល់ព័ត៌មាននេះ លោកថា គ្មាននរណាផ្ដល់ព័ត៌មានឲ្យលោកសោះ កន្លងមក លោកធ្លាប់បានបញ្ជាឲ្យសមត្ថកិច្ចចុះបង្រ្កាប និងធ្វើកិច្ចសន្យាម្ដងរួចមកហើយ រហូតមកដល់ពេលនេះ លោកទើបតែទទួលព័ត៌មាននេះទៀត តែលោកថា នឹងបញ្ជាឲ្យកំលាំងសមត្ថកិច្ចចុះបង្រ្កាបភ្លាមៗឥឡូវនេះ ។
អាជីវករ សាទរ និងរង់ចាំមើលចំណាត់ការ របស់លោក អភិបាលស្រុកពួក ថា តើលោកបញ្ជាឲ្យសមត្ថកិច្ចរបស់គាត់ ចុះបង្រ្កាបមែនដែរឬទេ ឬមួយគ្រាន់តែថា ឲ្យរួចពីមាត់? ៕ ប៊ុន រិទ្ធី