ប៉ោយប៉ែត៖ ប្រជាជនក៏ដូចជា មហាជនបានរិះគន់ចំពោះស្លាកយីហោ ឬស្លាកសញ្ញាហាងលក់ ផ្សេងៗ សសេរអក្សរចិន, ថៃ ធំៗនៅលើអក្សរខ្មែរ និងកន្លែងមួយចំនួនទៀត មិនបានទាំងសរសេរអក្សរខ្មែរទៀតផង តែមន្ត្រីជំនាញគ្មានការត្រួតពិនិត្យសោះ ព្រោះថាស្លាក់យីហោទាំងនោះ មិនមែនការលាក់បាំងអ្វីឡើយ។
តែប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទិរទេសចរណ៍ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែតថា ករណីនេះមន្ត្រីបានចុះទៅអប់រំ ណែនាំហើយមួយដងជា២ដងហើយ តែម្ចាស់ដាក់ស្លាកទាំងនោះ មិនស្តាប់ មិនអនុវត្តតាម ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ លើកឡើងថា នៅក្រុងប៉ោយប៉ែត មិនពេញចិត្ត ហើយសោកស្តាយយ៉ាងខ្លាំងនឹងការដាក់ស្លាកយីហោជាអក្សរចិន, អក្សរថៃក្នុងទំហំធំៗ ហើយនៅពីលើអក្សរខ្មែរ ឬជួនកាល សរសេរជាអក្សរបរទេសមិនមានជាអក្សរខ្មែទៅទៀត នៅតាមហាងមួយចំនួននោះ។
ស្លាកទាំងនោះត្រូវគេនិយាយថា ដូចជាហាងអាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាងកាហ្វេ ហាងអ៊ីនធឺណែត បៀរហ្គាដិន នៅ”តំបន់ប្លុកកាស៊ីណូ និតាមមាត់អូរព្រំដែនកម្ពុជា ថៃ “, នៅក្នុងកាស៊ីណូក្នុងភូមិក្បាលស្ពាន១នៅម្តុំផ្លូវផ្សារដើមពុទ្រា និងជិតផ្សារប៉ោយប៉ែតថ្មី ឬផ្សារអគ្គ និងនៅផ្លូវជាតិលេខ៥ ក្នុងភូមិបាលីលេយ្យ១ បាលីលេយ្យ២ ភូមិប៉ោយប៉ែតនៃសង្កាត់-ក្រុងប៉ោយប៉ែត។
ជាងនេះនៅក្រុងប៉ោយប៉ែត ក៏មានហាង ឬបន្ទប់បនស្រីពេស្សាចារជ្រកក្រោមស្លាក ម៉ាស្សា ធ្វើសរសៃ កែសម្ផស្ស ឬសាឡន ផងដែរ។
ពលរដ្ឋបានចាត់ទុកថា ការសរសេរអក្សរបរទេសបែបនេះលើបូរណភាពទឹកដីកម្ពុជាគឺជាការមើលងាយ វាយបន្ធោកតម្លៃខ្មែរខ្លួនឯង ។
ពួកបញ្ជាក់ច្បាប់ខ្លះដែររថា ច្បាប់កម្ពុជាតម្រូវឲ្យស្លាកសញ្ញាសរសេរអក្សរខ្មែរធំជាង ហើយនៅពីលើ រួចទើបសរសេរអក្សរអង់គ្លេស និងអក្សរបរទេសដទៃនៅពីក្រោមនិងតូចជាង។
ចំពោះលោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទថា មន្ត្រីរបស់លោកបានចុះទៅណែនាំម្ដងហើយ ។ លោកថា តាមច្បាប់មួយរបស់ក្រសួងទេសចរណ៍ បានចែងថារាល់ស្លាកសញ្ញា យីហោ ទាំងឡាយ ឲ្យសរសេរអក្សរខ្មែរជួរខាងលើ ហើយធំៗ ម្យ៉ាងទៀត បើសិនទីតាំងនោះមិនយកចិត្តទុកដាករបស់មន្ត្រីយើងទេនោះ លោកនឹងឲ្យមន្ត្រីទៅណែនាំម្ដងទៀត ពេលលោកត្រឡប់ពីភ្នំពេញវិញ។
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និ ងវិចិត្រសិល្បខេត្តបន្ទាយមានជ័យ ទូរស័ព្ទចូលចំនួន២ដងមានអ្នកទទួលតែលោកបានបដិសេធន៍ថាច្រឡំលេខ លោកថា នៅខេត្តព្រវិហារទៅវិញ ពិតជាគ្មានការទទួលខុសត្រូវមែន ៕ វណ្ណា