ភ្នំពេញ ៖ នារីវ័យប្រហែលជាង២០ឆ្នាំម្នាក់ បានឈរទ្រហោរយំលើស្ពានជ្រោយចង្វារចង់លោតទឹកសម្លាប់ខ្លួនដោយមានវិបត្តិក្នុងគ្រួសារ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះមិនត្រូវបានស្គាល់អតសញ្ញាណនោះទេ ដោយសារតែនាងមិនព្រមនិយាយអ្វីទាំងអស់ ។
បើតាមការឲ្យដឹងពីអ្នករត់រឺម៉កម៉ូតូកង់បីបានឲ្យដឹងថា ពេលដែលគាត់កំពង់បើករឺម៉កម៉ូតូកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារស្រាប់ឃើញនារីម្នាក់កំពង់ឈរទ្រហ៊ោយំនៅលើស្ពានបំនងចង់លោតទឹកសម្លាប់ខ្លួនដោយទំនងជាមានវិបត្តិអ្វីមួយ ។ ពេលនោះរូបលោកក៏ឈប់ និងនិយាយសួរនាំ និងលួងលោមដើម្បីកុំឲ្យនាងលោតទឹក និងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ ។
ក្រោយពីប្រជាពលរដ្ឋជាច្រើន និងសមត្ថកិច្ចនិយាយលួងលោមអស់រយះពេលយ៉ាងយូរទើបនារីរូបនោះព្រមឡើងជិះរឺម៉កកង់បីទៅផ្ទះតែម្ដងដោយមិនបានប្រាប់ពីមូលហេតុនោះទេ ៕ ភារ៉ា ដង្កោ