ខេត្តព្រះសីហនុ ៖ លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត អោយដឹងថា កាលពីម៉ោងជិត១២យប់ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ ឬ មាន ប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាក លេខ ក្នុងក្រុងព្រះសីហនុ ជាលទ្ធផលរកឃើញបទល្មើសច្បាប់ចរាចរណ៍ពាក់ពន្ធ័អ្នកបើកបររថយន្តចំនួន០៣គ្រឿង ដូចខាងក្រោម៖
1-រថយន្តម៉ាកHYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V-2677 បើកបរដោយជនជាតិចិនគ្មានប័ណ្ណបើកបរ ។
2-រថយន្តម៉ាក HIGH LANDER ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ2B-4666 បើកបរដោយជនជាតិចិនគ្មានប័ណ្ណបើកបរ ។
3-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាក
លេខភ្នំពេញ2AQ-3801 បើកបរដោយជនជាតិចិនគ្មានប័ណ្ណបើកបរ ។
រថយន្តទាំងអស់ ត្រូវបានឃាត់ចាប់យកមក រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ