ខេត្តកណ្ដាលៈ បុរសម្នាក់ឆ្លៀតឱកាសពេលប្រពន្ធមិននៅបានល្បូងកូនចុងខ្លួនឯងដែលជាអនិតិជនបង្ខំរួមភេទរហូតបានសម្រេចជាច្រើនដង ចុងក្រោយបែកការត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហង្ស វ៉ន ហៅតួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ត្រូវជាឪពុកចុង) រីឯកុមារីរងគ្រោះឈ្មោះ ជ ម.ត អាយុ៨ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងកុមាររងគ្រោះមានទីលំនៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកក្នុងអំឡុងចុងឆ្នាំ២០១៧ ជនសង្ស័យដែលជាឪពុកចុងកុមារីរងគ្រោះនិងប្រពន្ធ បាននាំគ្នាទៅរាជធានីភ្នំពេញដើម្បីរើសអេតចាយ ។ លុះមកជិតវត្តមហាមន្រ្តី ឆ្លៀតពេលដែលប្រពន្ធដើររើសអេតចាយនៅកន្លែងផ្សេងបាត់ ជនសង្ស័យបាននាំកុមារីរងគ្រោះចូលក្នុងចេតិយ៍នៅវត្តមហាមន្រ្តី រួចធ្វើសកម្មភាពចាប់ស្រាតខោរំលោភកូនចុងរបស់ខ្លួនបានចំនួន០១លើករហូតបានសម្រេច និងបានគំរាមមិនកុមារីរងគ្រោះមិនឲ្យប្រាប់ម្តាយទេ ។
រហូតមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ ជនសង្ស័យបាននាំកុមារីរងគ្រោះដើរទៅក្បែរផ្ទះចាស់ដែលគេធ្វើទុកចោលនៅក្បែរព្រៃខាងក្រោយភូមិ រួចបាននិយាយលួងលោមធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តងទៀត ។ ក្រោយមកទៀតថ្ងៃទី២ ខែឧសភា ឆ្នំ២០១៨ វេលាម៉ោងប្រហែល២០ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះដើរចេញទៅក្រៅបាត់ ជនសង្ស័យក៍បានចូលទៅក្នុងបន្ទប់កូនចុងរបស់ខ្លួន ដោយបានឃើញកុមាររងគ្រោះកំពុងដេកលើគ្រែជាមួយប្អូនៗ រួចក៏បានយកដៃទៅស្ទាបអង្អែលកុមាររងគ្រោះ ហើយចាប់ស្រាតខោធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តងទៀត ដោយបានគំរាមកុមារីរងគ្រោះមិនឲ្យប្រាប់ម្ដាយដូចលើកមុនៗអញ្ចឹង ។
ចំណែកកុមារីរងគ្រោះវិញ ដោយមានការគំរាមកំហែងពីជនសង្ស័យជាឪពុកចុង និងមានការភ័យខ្លាចផងនោះគឺពុំនិយាយប្រាប់រឿងនេះទៅនរណាម្នាក់ឡើង រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ព្រឹក កុមាររងគ្រោះបានទៅលាងចានឲ្យប្រជាពលរដ្ឋក្នុងភូមិជាមួយគ្នាឈ្មោះ ផាន់ លក្ខិណា ភេទស្រី ខណៈនោះកុមារីរងគ្រោះក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានប្រាប់ទៅឈ្មោះ ផាន់ លក្ខិណា ។ ក្រោយពីស្ដាប់រួច ស្រ្ដីឈ្មោះ ផាន់ លក្ខិណា ក៏បាននាំកុមារីរងគ្រោះទៅដាក់ពាក់បណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត ដើម្បីជួយអន្ដរាគមន៍ចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះទៅចាប់ខ្លួនជនសង្ស័យឈ្មោះ ហង្ស វ៉ន ហៅតួ ជាឪពុកចុង យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត ធ្វើការសាកសួរ រួចកសាងសំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ