ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសម្រេចឃុំខ្លួនឪពុករំលោភកូនចុង នៅក្នុងចេតិយ៍ អាចប្រឈមមុខជាប់ពន្ធនាគារពី ០៧ឆ្នាំ ទៅ១៥ឆ្នាំ

ចែករំលែក៖

កណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ឪពុករំលោភកូនចុង នៅក្នុងចេតិយ៍ ដាក់ពន្ធនគារបណ្តោះអាសន្ន ពីបទ”រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី ប្រាំពី(៧)ឆ្នាំ ទៅដប់ប្រាំ(១៥)ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ ហង្ស វ៉ន ហៅតួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះ អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។

នគរបាលស្រុកពញ្ញាឰបានអោងដឹងថា នៅអំឡុងចុងឆ្នាំ២០១៧ជនសង្ស័យ និងប្រពន្ធមានកូនបង្កើត និងកូនចុងបាននាំគ្នាទៅដើររើសអេតចាយនៅក្រុងភ្នំពេញជិតវត្តមហាមន្រ្តី ឆ្លៀតពេលដែលប្រពន្ធដើររើសអេតចាយបាត់ ជនសង្ស័យដែលជាឪពុកចុងបាននាំជនរងគ្រោះចូលក្នុងចេតិយ៍ក្នុងវត្តមហាមន្រ្តីហើយបានចាប់ស្រាតខោ ជនរងគ្រោះរួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះជាកូនចុងរបស់ខ្លួនបានចំនួន០១លើករហូតបានសម្រេច និងបានគំរាមមិនឲ្យប្រាប់ម្តាយទេ ។

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ មុនចូលឆ្នាំខ្មែរជនសង្ស័យបាននាំជនរងគ្រោះជាកូនចុងដើរទៅក្បែរផ្ទះចាស់ដែលគេធ្វើទុកចោលនៅក្បែរព្រៃខាងក្រោយភូមិហើយបាននិយាយលួងលោមធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចម្តងទៀត ។

លុះមកដល់ថ្ងៃទី២ ខែឧសភា ឆ្នំ២០១៨វេលាម៉ោងប្រហែល២០ជាងឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះដើរទៅមើលគេលេងបៀរ បាត់ជនសង្ស័យក៏បានចូលទៅក្នុងផ្ទះខ្លួនហើយឃើញជនរងគ្រោះកំពុងដេកលើគ្រែជាមួយប្អូនៗខ្លួនបានស្ទាបអង្អែលជនរងគ្រោះហើយចាប់ស្រាតខោជនរងគ្រោះរួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេចម្តងទៀត ។ រហូតដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨វេលាម៉ោង៨ព្រឹកជនរងគ្រោះបានទៅលាងចានឲ្យឈ្មោះផាន់ លក្ខិណា ភេទស្រីនៅក្នុងភូមិជាមួយ ហើយខ្លួនក៏បាននិយាយរៀបរាប់ប្រាប់ឈ្មោះផាន់ លក្ខិណាពីសកម្មភាពឪពុកចុងឈ្មោះហង្ស វ៉នហៅតួចាប់រំលោភខ្លួនបានសម្រេចចំនួន៣ដងបន្ទាប់មកឈ្មោះផាន់ លក្ខិណា ដែលជាអ្នកជិតខាងក៏បាននាំជនរងគ្រោះ និងមកដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំបាតតែម្តង៕ឆ ដា


ចែករំលែក៖