ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនបរទេស៩នាក់ ខណ្ឌជ្រោយចង្វា និងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ:ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងជិត៣រសៀល បានដឹកនាំកំលាំងចុះត្រួតពិនិត្យគោលដៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ និង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញជាលទ្ធផលរកឃើញ​ ជនបរទេសចំនួន ០៩នាក់ ស្រី០៨នាក់ ជាជនជាតិវៀតណាម បានមកស្នាក់នៅ​ និងធ្វើការដោយខុសច្បាប់​ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

បន្ទាប់ពីប្រតិបត្តិការរួចជនបរទេសចំនួន ០៩នាក់ ស្រី ០៨នាក់ បានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕ ជ្រោយពេជេ្រ


ចែករំលែក៖