ព័ត៌មានទាន់ហេតុការណ៍៖

ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលស្រុកព្រៃឈរបានចុះឃាត់ខ្លួនបុរសវ័យ៥២ឆ្នាំម្នាក់ ពីបទ លួងលោមរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ រហូតមានផ្ទៃពោះ តាមបណ្តឹងរបស់បងប្រុស នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨រួចមក ។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់យ៉ាងដូច្នេះថា ឈ្មោះ អួន ណារិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិមេមាំងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមប្តឹងឈ្មោះ ឆេង សារឿន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិជាមួយគ្នា ។

នៅក្នុងខ្លឹមសារនៃពាក្យបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុដែលជនសង្ស័យបានប្រព្រឹត្ត (មិនចាំថ្ងៃ) នាចុងខែវិច្ឆិកា ឆ្នាំ២០១៧ បានរួមភេទជាប្អូនស្រីខ្លួន ឈ្មោះ អួន ស៊ីណាត អាយុ១៤ឆ្នាំ ៩ខែ១០ថ្ងៃ បានចំនួន២លើក នៅផ្ទះក្មេងស្រីរងគ្រោះ រហូតមានផ្ទៃពោះចំនួន៥ខែ ។ សកម្មភាពប្រព្រឹត្តនេះ ដោយជនសង្ស័យតែងតែប្រើរូបភាពលួងលោមឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១ម៉ឺនរៀល ទៅ៥ពាន់រៀល ក្រោយខ្លួនបានរួមភេទរួច ខណៈ ឪពុកទៅបុណ្យសពគេ និងម្តាយឈឺទៅដេកពេទ្យគ្មាននរណានៅជាមួយ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឆេង សារឿន បានបំភ្លឺដោយទទួលកំហុសថា «ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ អួន ស៊ីណាត បានចំនួន១លើក ដោយមិនប្រើ ស្រោមអនាម័យ ដើម្បីការពារកុំមានផ្ទៃពោះឡើយ ដោយបានប្រព្រឹត្តនៅ ផ្ទះរបស់ខ្លួនទេ មិនចាំថ្ងៃ ចុងខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រមាណជា២រសៀល ។ ជនសង្ស័យសារភាពកំហុសបន្តថា ក្រោយពេលរួមភេទរួច ខ្លួនបានតែងឲ្យលុយទៅឈ្មោះ អួន ស៊ីណាត ចំនួន៣ម៉ីនរៀល ទៅ១ម៉ីនរៀលជាបន្តបន្ទាប់ ដើម្បីលួងលោមទឹកចិត្តក្មេងស្រី ។

ករណីនេះជំនាញបានឃាត់ខ្លួនសង្ស័យទុកនៅអធិការដ្ឋាននគរបាលស្រុក នឹងកំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖