ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ហូ​ ចំរើន​ ដែល​បាញ់​បោះ​សេរី​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ អ៊ី​ រិន្ទ​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ លោក​ កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​ ហូ​ ចំរើន​ ដាក់​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះ​អាសន្ន​ ហើយ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ តាម​មាត្រា​២៣៣នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ផ្ទុះ​អាវុធ​យ៉ាង​អាណាធិបតេយ្យ​គំរាម​ក្រុម​គ្រួសារ​នេះ កើត​ឡើង​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ នៅចំណុចផ្ទះវីឡាគ្មានលេខ​ស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ​ ឧកញ៉ា​ ហូ​ ចំរើន​ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ទើប​មាន​ការ​ឃាត់​ខ្លួន​ឧកញ៉ា​ ហូ​ ចំរើន​ ៕ ចេស្តា


ចែករំលែក៖