ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺវិកលចរិកបុរសម្នាក់យកកាំបិតអារកខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានធ្វើសកម្មភាពដោយយកកាំបិតអារ ក ខ្លួនឯង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រោយផ្ទះខ្លួនឯង ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាម ។

បុរសដែលធ្វើអត្តឃាតនេះ ឈ្មោះឡេង ពុទ្ធា ភេទប្រុស អាយុ៤៧ឆ្នាំមុខរបររត់ម៉ូតូឌុប បានយកកាំបិតអារ ក ខ្លួនឯងបណ្តាលអោយរងរបួសយ៉ាងធ្ងន់ សន្លប់ស្តូកស្តឹងនៅកន្លែង។

បើតាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចថា មូលហេតុ ដោយសារបុរសរូបនេះ មានជំងឺវិកលចរិក។

ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖