ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សម្លាប់ប្រជាពលរដ្ឋ៥នាក់ និងងាប់ឆ្កែ៣ក្បាល

ចែករំលែក៖

ខេតុ្តកោះកុង៖យ៉ាងហោចណាស់ មនុស្សចំនួន៥នាក់ ក្នុងនោះមានស្ត្រីចំនួន២នាក់ រួមនឹងឆ្កែ៣ក្បាល ត្រូវរន្ទះបាញ់ស្លាប់និងងាប់នៅម៉ោង៣រសៀលថ្ងៃ ព្រហស្បតិ៍ ៣ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨នេះនៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខណៈមានភ្លៀងផ្គរធ្លាក់មួយមេយ៉ាងធំ ។

លោកឧត្តមសេនីយ៍ សំ ឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នេះ មានឈ្មោះ៖

ទី១៖ ឈ្មោះ សាចឿន ភេទប្រុស

ទី២៖ ឈ្មោះ សៀម សឿន ភេទ ស្រី

ទី៣៖ ឈ្មោះ ទិល សារុណ ភេទប្រុស

ទី៤៖ ឈ្មោះ ភិន ភឿន ភេទប្រុស

ទី៥៖ មិនទាន់ស្គាល់ឈ្មោះ

ករណីរន្ទះបាញ់នេះ ក្រៅពីមនុស្ស៥នាក់ស្លាប់ នៅមានមនុស្សម្នាក់ផ្សេងទៀតរងរបួស កំពុងសង្គ្រោះនៅមន្ទីរពេទ្យ រួមនឹងសត្វឆ្កែ៣ក្បាលនិងសម្ភារៈនៅក្នុងផ្ឋះពលរដ្ឋមួយចំនួនទៀត បានរងការខូចខាតផងដែរ។

លោកឧត្តមសេនីយ៍ សំ ឃិត វៀន បញ្ជាក់ទៀតថា មុនពេលកើតហេតុប្រជាពលរដ្ឋ រងគ្រោះទាំងនោះកំពុងជួយសង់ផ្ទះអ្នកនៅក្នុងភូមិ ក៏មានភ្លៀងធ្លាក់និងរន្ទះបាញ់ស្លាប់រដូករណែលយ៉ាងអាណោចអាធ័ម តែម្តង៕ សហការី


ចែករំលែក៖