ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីក្លាយជាហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋក្បែរគ្នារងការខូចខាត ប្តឹងនគរបាលឃាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរកាធំឃាត់ខ្លួន ខណៈ ដែលទាស់ពាក្យសម្តីជាមួយអ្នកជិតហើយបង្កជាហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិបណ្តាលឲ្យរងការខូចខាតអស់ជាច្រើន ទ្រាំមិនបានប្តឹងនគរបាលឃាត់តែម្តងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាល ក្រុងច្បារមនបាននិយាយឲ្យដឹងថា បទល្មើសមានករណីអំពើហិង្សាដោយចេតនាវាយបំផ្លាញទ្រព្យសម្បត្តិកើតឡើងនៅចំណុចភូមិខោប សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។

នគរបាលបានបន្តថា យុវជនដៃដល់ចិត្តភ្លើង ដែលនគរបាលឃាត់មានឈ្មោះអំ សំនិត(ហៅណុយហៅ.ប៉ាចេ)ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គប្រាសាទ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលនិយាយថា នៅ មុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យរបស់ឈ្មោះរឹន រស្មីភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺបណ្ដាលឲ្យខូចខាតកញ្ចក់ទ្វារផ្ទះ១ផ្ទាំងពាងដាក់ទឹកចំនួន៦ទូដាក់បារីុចំនួន១ទូដាក់ចានឆ្នាំងចំនួន១ដប ដែលមានដាក់សាំងពេញចំនួន៨ដប និងទាញធុងខ្លាស់សេប៉ោកបណ្តាលឲ្យខូចខាតឥវ៉ាន់អស់មិនតែប៉ុណ្ណោះជនសង្ស័យបានយកកាំបិតប៉័ងតោដេញកាប់ឈ្មោះនូ វ៉នភេទស្រីអាយុ៧៦ឆ្នាំតែត្រូវអ្នកជិតខាងជួយទាន់ ។

នគរបាល ក្រុងច្បារមនបានបន្តទៀតថា បន្ទាប់មកជនសង្ស័យបានទៅធ្វើសកម្មភាពនៅផ្ទះរបស់ឈ្មោះសឺន ថានឿន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិខោបជាមួយគ្នាដោយបានវាយបំផ្លាញដបដាក់សាំងពេញអស់ចំនួន៣ដបទៀ ។ ក្រោយពីនគរបាលប៉ុស្តិ៍រកាធំ បានទទួលព័ត៌ក៏បានចុះទៅឃាត់ខ្លួនដើម្បីចាត់ការទៅតាមច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖