ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំង បទលើ្មសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះឆែកឆេរទីតាំងមួយកន្លែងលក់ សាច់ និងសត្វ នាំចូលពី ប្រទេស ថៃ រឹបបានប្រមាណ១០០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះ និង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាំកុងត្រូល នគរបាល មូលដ្ឋាន ចុះឆែកឆេរទីតាំងមួយកន្លែងលក់ សាច់ និងសត្វ នាំចូលពី ប្រទេស ថៃ រឹបបាន ប្រមាណ១០០០គីឡូក្រាម កាលពីវេលាម៉ោង៩និង០០នាទី ព្រឹក ថ្ងៃសុក្រ ៤កើត ខែជេដ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឆែកឆេររថយន្តក្រុង និងរថយន្តយីឌុប ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្ក្រាបសាច់ និងសត្វ នាំចូលពី ប្រទេស ថៃ រឹបបាន ប្រមាណ១០០០គីឡូក្រាមខាងលើនេះ ដឹកនាំ​ដោយ​លោក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែឆែកឆេរបន្ត ៕ ស រស្មី


ចែករំលែក៖