ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង០៩ខ្សែ ជាគោលកាណ៍របស់រដ្ឋបាលខណ្ឌដាក់ឲ្យរដ្ឋបាលខណ្ឌចុះអនុវត្តន៍ ។
ជាក់ស្តែងព្រឹកនេះកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធាណៈនៅតីរវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និង ផ្លូវលេខ៤៧-១០៦-១០៨-១៣៦ផងដែរ ។
ក្នុងការរៀបចំនេះកម្លាំងគណៈបញ្ជាឯកភាពខណ្ឌរដ្ឋបាលដូនពេញ បានប្រកាសសេចក្តីជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌបានកំណត់ ចំពោះយានយន្តដែលយតនៅលើផ្លូវហាមឃាត់ ជាក់ស្តែងក្នុងប្រតិបត្តិការនោះដែរ អាជ្ញាធរខណ្ឌក៏បានស្ទួនរថយន្តនៅផ្លូវលេខ១០៦-១០៨ បានចំនួន ០៥គ្រឿង ម៉ូតូកង់បី នៅផ្លូវលេខ១០៦-១០៨-១៣៦ បានចំនួន ០៥គ្រឿង និងស្ទូចកាលពីថ្ងៃទី១៦ នៅផ្លូវលេខ៩០ បានចំនួន ០៦គ្រឿង សរុបរថយន្តចំនួន ១១គ្រឿង និងម៉ូតូកង់បីចំនួន០៥គ្រឿង យកមករក្សារទុនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ ៕ស តារា