ព័ត៌មានទាន់ហេតុការណ៍៖

កើតកូនក្នុងបន្ទប់ទឹកហើយទុកចោលដូចសត្វធាតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមម្មការិនីម្នាក់ចូលបន្ទប់ទឹកប្រទះឃើញទារកទើបនឹងកើតត្រូវបានម្តាយទុកចោលនៅទីនោះ។

ករណីនេះភ្ញាក់ផ្អើលនៅរោងចក្រវីស្តារស៊ូ ស្ថិតនៅភូមិអង្គសុគន្ឋា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ម្តាយទារកមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មការិនីបំំរើការនៅរោងចក្រនេះ។

ក្រោយកើតហេតុទារកដ៏អភ័ព្ទត្រូវបានពេទ្យរោងចក្រនាំយកទៅសង្រ្គោះភ្លាមៗផងដែរ ៕ សេនាស័ក្តិ


ចែករំលែក៖