ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនតំណាងរាស្រ្តមណ្ឌលក្រចេះ ចែកអំណោយសប្បុរសធម៌ជូនសាសនិកខ្មែរអ៊ីស្លាម២៣០គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន

ចែករំលែក៖

ខេត្តក្រចេះ៖ លោកសាន់ ឡាទីន ប្រធានគណៈចលនាសានិកអ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ បាននាំយកអំណោយសប្បុរសធម៌ជាកញ្ចប់សម្ភារៈ គ្រឿងឧបភោគ បរិភោគ របស់សម្ព័នយុវជនមុស្លីមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋជនចាស់ជរា ក្រីក្រខ្មែរអ៊ីស្លាម ចំនួន២៣០គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន មកពីភូមិ104-109-117ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះសរុបជាថវិកា ៧៩០០ដុល្លារ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ ៦កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ,លោក ស្លេះ ពុនយ៉ាមីន ប្រធានសម្ព័នយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) ខេត្តកំពង់ចាម និងលោកសាន់ ឡាទីន ជាបេក្ខជនតំណាងរាស្រ្តមកពីមណ្ឌលខេត្ត ក្រចេះ ។

លោកសាន់ ឡាទីន បានកោតសរសើរដល់សម្ព័នយុវជនមុស្លីមកម្ពុជា(ស.យ.ម.ក) ដែលជានិច្ចកាលតែងតែបានចូលរួមយ៉ាងសកម្មជាមួយកិច្ចការមនុស្សធម៌ ដើម្បីដោះ ស្រាយតម្រូវការផ្សេងៗរបស់គ្រួសារដែលមានការខ្វះខាត ក៏ដូចជាការ ចូលរួមកសាងនូវសមិទ្ធផលនានានៅតាមសហគមន៍ផងដែរ ។

លោកបន្តថា៖ នេះគឺជាសណ្តានចិត្តនៃការបរិច្ចាក ដែលផ្តើមចេញពីទឹកចិត្តស្នេហាជាតិ និង និងការលះបង់គ្រប់ បែបយ៉ាងជូនសហគមន៍ពីសំណាក់ថ្នាក់ដឹកនាំ សកម្មជនគណបក្សប្រជាជនកម្ពុជា បើប្រៀបធៀបនឹងតំណាងរាស្រ្តគណបក្សប្រឆាំងនាអាណត្តិកន្លងផុតទៅ ក៏ដូចជាបេក្ខជនតំណាងរាស្រ្តសម្រាប់អាណត្តិថ្មីរបស់គណបក្សនានា គឺមិន ទាន់បានពាំនាំអ្វីជាប្រយោជន៍ ការចូលរួមកសាងសង្គមជាផ្លែផ្កាឲ្យដូចជា គណបក្សប្រជាជននូវឡើយទេ។

លោក សាន់ ឡាទីន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រួវត្រៀមខ្លួនទៅចូលរួម បោះឆ្នោតអោយបានគ្រប់ៗ គ្នា ដែលនិងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចជ្រើសរើសមេដឹកនាំ ជ្រើសរើសតំណាងរាស្រ្តដែលខ្លួនពេញចិត្ត ដែលជាអ្នកផ្តល់ជោគវាសនាល្អដល់ខ្លួន៕ សំរិត


ចែករំលែក៖