ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយចុះលាងម៉ូតូលង់ទឹកស្លាប់នៅស្រុកក្រឡាញ់

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យ៣៦ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយ(បេះដូង)បានយកម៉ូតូ ទៅលាងទឹក ដើម្បីឲ្យស្អាត នៅម្តុំស្ពានដាច់ ក៏រអិលជើងដួលស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានដាច់ ប្រឡាយទំនប់តាគោ ភូមិតាសែង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់នោះមាន ឈ្មោះ កឿន កឿយ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ តាសែង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។មូលហេតុ កាលពី វេលាម៉ោង១២និង៥០នាទី រសៀល ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ ម្នាក់ឯង ចេញពីផ្ទះ យកទៅលាងម៉ូតូ នៅម្តុំចំណុចស្ពានដាច់ ប្រឡាយទំនប់តាគោ ខាងកើតឈាង ខាងត្បូងភូមិ តាសែង ចម្ងាយប្រហែល ៣០០ម៉ែត្រ ពេលជនរងគ្រោះកំពុង ឈរលាងម៉ូតូ ស្រាប់តែដួលទៅ ក្នុង ទឹក ហើយបានស្រែកឲ្យគេជួយ ខណៈនោះឈ្មោះមាន ប៉ុន ភេទប្រុស អាយុ៤៨ឆ្នាំជាអ្នករស់នៅភូមិជាមួយគ្នាបានជិះម៉ូតូឆ្លងកាត់ក្នុងគោលបំណងទៅភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ក៍បាន លឺ សម្លេងស្រែក ឲ្យជួយ ដល់ពេលលឺសម្លេងស្រែកឲ្យគេ ជួយ ដូច្នេះ ឈ្មោះ មាន ប៉ុន ក៏បានឈប់ម៉ូតូ ហើយចុះ រត់ទៅជួយស្រង់ជនរងគ្រោះពីក្នុងទឹកឡើងមកលើគោក ប៉ុន្តែ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ បាត់ទៅនៅក្នុងទឹកទៅហើយ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា តាមការសាកសួរពីក្រុមគ្រួសារបានឲ្យដឹងថា ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ(រោគបេះដូង) ។ ក្រោយពីបានត្រួតពិនិត្យ និង បានធ្វើកោសល្យវិច័យនៅហ្នឹងកន្លែងកើតហេតុរួចមក ឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មទេ​ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនឪពុកម្តាយ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​

 


ចែករំលែក៖