ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ា សារិទ្ធ សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា និងបើកការដ្ឋានជួសជុលផ្លូវក្នុងមូលដ្ឋានឃុំគោកស្រុក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: ព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តពោធិសាលវន្ត ហៅវត្តថ្មី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា និងបើកការដ្ឋានជួសជុលផ្លូវមួយខ្សែរ ក្នុងមូលដ្ឋានឃុំគោកស្រុក ក្រោមអធិបតីភាពលោក វ៉ា សារិទ្ធ ប្រធានក្រុមការងារឃុំគោកស្រុក និងដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគោកស្រុក ព្រមទាំងប្រជាពលរដ្ឋចំនួន ៥១១នាក់ផងដែរ ៕ វណ្ណៈ

 

 

 


ចែករំលែក៖