ខេត្តព្រះសីហនុ៖ យប់ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៤០នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និង ម៉ូតូ ក្រោយពេលកើតហេតុភាគីម្ខាងទៀតរត់គេចបាត់ នៅសល់តែម៉ូតូ ០១គ្រឿងម៉ាក SUZUKI VIVA ពណ៌ ខ្មៅ ពាក់ស្លាក លេខកំពត1C-3580 បើកបរដោយឈ្មោះ ឡុង វិត ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះ ឡុង វិត អ្នកបើកបរម៉ូតូ VIVA ស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ