សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ដែលមានប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ, ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ, និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៦១លានដុល្លារអាមេរិក។
កម្ពុជា សូមអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមជួយកសាងនិងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន៕