ខេត្តពោធិ៍សាត់ៈ បុរសជាប្ដីម្នាក់ ត្រូវបានកម្លាំងនគរបាលនាំខ្លួនមកសាកសួរ ក្រោយពីផឹកស្រវឹង រករឿងឈ្លោះប្រកែក រហូតឈានដល់វាយប្រពន្ធរយះក្បាល ។
ករណីហិង្សាក្នុងគ្រួសារខាងលើនេះ កើតឡើងកាលពីថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោង ឃុំ កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជាប្តីឈ្មោះ ប៉ែន ភាព អាយុ៤១ឆ្នាំ វាយទៅលើប្រពន្ធឈ្មោះ គុយ សាប៉ិន អាយុ៤០ឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន