ព័ត៌មានទាន់ហេតុការណ៍៖

បបួលគ្នាទៅព្រៃដើម្បីអារឈើធ្វើផ្ទះតែអកុសលត្រូវដើមឈើរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចស្រែពងក្រៀលស្ថិតក្នងភូមិសាស្ត្រ ភូមិកាំងចាម ឃុំកាំចាម ស្រុកថាឡាបរិវ៉ាត់ មានករណីកាប់ឈើរលំសង្កត់ ឲ្យស្លាប់មនុស្ស១នាក់ ដែលបណ្តាលមកពីឈើរលំសង្គត់ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឈុន រ៉េន ភេទប្រុស អយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានឲ្យកូនគាត់ទៅហៅឈ្មោះ យន់ យីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅជាមួយគ្នា បាននាំគ្នាទៅព្រៃអារឈើធ្វើសរសផ្ទះ ពេលដល់ព្រៃ ពួកគាត់បានកាត់ឈើ១ដើម ប្រភេទដើមប្រចឹក ដោយជនរងគ្រោះជាអ្នករំលំ ពេលនោះឈើបានដួលទៅជាប់នឹងម៉ែកឈើ១ដើម ឃើញដូចនេះ ជនរងគ្រោះបានប្រើឈ្មោះ យន់ យីម ឲ្យកាត់ដើមឈើដែលជាប់នេះ ពេលកាត់ឈើដាច់ដើមឈើនោះបានរេទៅដួលសង្កត់ជនរងគ្រោះចំដើមទ្រូង និងបាក់ជើងស្តាំជា២កំណាត់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុឈ្មោះយន់ យីម បានហៅអ្នកទៅរកផ្សឹតឲ្យជួយគាស់ឈើចេញ និងដឹកសពមកដល់ផ្ទះជនរងគ្រោះ ។

តាមការពិនិត្យលើដងខ្លួនសពឃើញថា ជនរងពិតជាស្លាប់ដោយសារឈើបាក់សង្កត់ពិតប្រាកដមែន ៕

សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖