ខេត្តព្រះសីហនុ-នៅព្រឹក ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននឹងប្រើប្រាស់គ្រឿងញៀនដែលបានបង្រ្កាប០២គោលដៅផ្សេងៗគ្នា។
ករណីទី១ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បង្ក្រាបបាននៅតាមបណ្ដោយផ្លូវមុខសាលាឃុំអូរត្រេះស្ថិតនៅក្រុម១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១ ឈ្មោះសាន់ ស្រីម៉ៅ(ហៅដា)ភេទស្រីអាយុ៣០ឆ្នាំ មុខរបរនារីខារ៉ាអូខេមានស្រុកកំណើតឃុំទួលតាឯក ក្រុង_ខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី២ ឈ្មោះកែវ ធី ហៅមុំភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រៃល្វា ឃុំ_ស្រុកព្រៃកប្បាស ខេត្តតាកែវទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង_ខេត្តព្រះសីហនុ។ ទី៣ ឈ្មោះអេម បញ្ញាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង_ខេត្តព្រះសីហនុ។ ទី៤ ឈ្មោះសើ នី ហៅហ្វីភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១៣កញ្ចប់ ស្មើ១,២៣ក្រាម(ទម្ងន់សុទ្ធ) ទូរស័ព្ចចំនួន០៣គ្រឿង និងលុយរៀលចំនួន២៧.៥០០រៀល។
ករណីទី២ បង្ក្រាបបាននៅ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរំដួលជើងភ្នំស្ថិតក្នុងក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង_ខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនឿន ទីណាភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតភូមិត្បូង ឃុំកោះជោរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង_ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១កញ្ចប់ស្មើ០,១៥ក្រាម(ទម្ងន់សុទ្ធ)៕ ឆ្លាម សមុទ្រ