ដណ្តើមអំណាចបានពីអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនបិច ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអស់រយៈពេលយូរឆ្នាំមកនេះ លោកចន្ទ សុខុមចិត្តា ត្រូវគេរាយការណ៍ថា កំពុងភ្លេចខ្លួនក្នុងរឿងអំពើពុករលួយដែលក្រុមមន្ត្រីនៃមន្ទីរនេះ លួចបង្ហើបជាបណ្តើរៗ ។ កាលដែលលោកសុខុមចិត្តា រស់នៅស្រួល ក្នុងតំណែងលាយឡំដោយអំពើពុករលួយធ្វើឲ្យមន្ត្រីនៅក្រោមឱវាទ អត់ឃ្លានគ្មានស៊ី ព្រោះតែលោកគ្មានវប្បធម៌ចែករំលែក ។
ប្រភពព័ត៌មានបានរាយការណ៍ថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប រស់តាមដំណើរដោយពុំមានការកែទម្រង់អ្វីជាដុំកំភួននោះទេ ។ ផ្ទុយទៅវិញលោកប្រធានកាន់តែបង្កើនអំពើពុករលួយស៊ីគ្រប់កន្លែងដោយមិនចែករំលែកកាក់ល្អិតឲ្យមន្ត្រីក្រោមឱវាទនោះឡើយ ។ អំពើពុករលួយមានជាហូរហែ ហើយផលប្រយោជន៍នៃអំពើពុករលួយ ស្ទើរទាំងស្រុងត្រូវបានក្តាប់ពេញដៃដោយលោកប្រធានមន្ទីរ និងមន្ត្រីមួយចំនួនតួច ។ លោកប្រធានមន្ទីរបានឃុបឃិតកិបកេងថវិកាជាច្រើនសម្រាប់ទិញសម្ភារនិងប្រេង ដែលការចំណាយទិញទាំងនោះភាគច្រើនមានតែនៅក្នុងរបាយការណ៍ទូទាត់សាច់ប្រាក់ តែការពិតមិនមានមន្ត្រីណាមួយទទួលបាននោះទេ ។
ប្រាក់ចំណាយទៅលើការចំណាយថែទាំជួសជុលអគារ មានតែនៅលើគម្រោង ប៉ុន្តែអ្វីដែលទទួលបានមិនសំនឹងការចំណាយនោះឡើយ ។ ការចំណាយកម្មវិធីបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្នុងមួយឆ្នាំៗរាប់រយលានរៀល ប៉ុន្តែលទ្ធផលមិនឃើញមានអ្វីជាដុំកំភួននោះទេ ។ ដោយសារតែបញ្ហាកម្សោយនៃការដឹកនាំ លាយឡំនឹងអំពើពុករលួយជាហេតុធ្វើឲ្យយុវជន និងយុវនារីខេត្តសៀមរាបនាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឬនៅប្រទេសកូរ៉េជាដើម ។ ករណីនេះ គួរថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមេត្តាមើលផង ៕