ព័ត៌មានទាន់ហេតុការណ៍៖

ត្រីឆ្តោរស៊ីកូនឯងត្រូវម្តាយជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកធម៌ល្មោភកាមម្នាក់ត្រូវបានក្រុមគ្រួសារចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលឪពុកធម៌សណ្តានជាសត្វតិរិច្ឆានរូបនោះ បានធ្វើសកម្មភាពចាប់រំលោភកូនធម៌ខ្លួនឯង រហូតដល់ទៅ៤លើក បានសម្រេចជាច្រើនដង លុះដល់ចុងក្រោយនាង ទ្រាំមិនបាន ក៏និយាយប្រាប់ម្តាយ ទើបបែកការ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ហេតុការណ៍ត្រីឆ្តោរស៊ីកូនខ្លួនឯងនេះ បានកើតឡើងតាំងពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២២និង១៥នាទី ត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

យោងតាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យដែលត្រូវជាឪពុកចិញ្ចឹម(ឪពុកធម៌) បានឲ្យជនរងគ្រោះឲ្យទៅដេកចាំលប ដាក់កំពឹសនៅក្នុងបឹងតាមោក ជាមួយជនសង្ស័យ ហើយជនសង្ស័យបានបើកកាណូត ទៅកណ្តាលបឹង បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន៤ដង ។ លុះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល០១និង០៥នាទី ជនរងគ្រោះកំពុងដេកក្នុងផ្ទះម្នាក់ឯង ស្រាបតែជនសង្ស័យឡើងទៅដល់ធ្វើសកម្មភាពរំលោភបានសម្រេចចចំនួន ០៥ដង ហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល២០និង០០នាទី ជនសង្ស័យក៏បានហៅឲ្យជនរងគ្រោះទៅចាំសម្រាស់ត្រីក្នុងព្រែកក្បែរផ្ទះ ពេលទៅដល់កណ្តាលព្រែក ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចម្តងទៀត។ លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល២២និង០០នាទី មុនពេលកើតហេតុជនរងគ្រោះកំពុងដេកក្នុងផ្ទះជាមួយឈ្មោះ សៀន សុផល (ម្តាយចិញ្ចឹម) ស្រាប់តែជនសង្ស័យបានចូលមកចាប់រំលោភបានសម្រេច និងបានគំរាមមិនឲ្យជនសង្ស័យស្រែក លុះព្រឹកឡើងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះក៏បាននិយាយរឿងដែលជនសង្ស័យ(ត្រូវជាឪពុកចិញ្ចឹម) បានចាប់រំលោភទាំង០៤លើក ប្រាប់ទៅឈ្មោះ សៀន សុផល (ត្រូវជាម្តាយចិញ្ចឹម) រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២និង០០នាទី ក្រុមគ្រួសារជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច និងបានដាក់ពាក្យុបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់រំលោភកូនចិញ្ចឹមខ្លួនឯងមាន ឈ្មោះហ៊ាន ហែ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានឈ្មោះ ហ . ស. ល.ដ.អាយុ១៣ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖