ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីស្វិតបើកបុកលោកតាជិះកង់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងកង់ កាលពីវេលាម៉ោង១៥និង ៣៣នាទី ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ នៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។

អ្នកបើកបររថយន្ដ ឈ្មោះពេជ ដាណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិមេភ្លើង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក បានបើករថយន្តម៉ាកកាមរី ស្វិត ពណ៌ស ស្លាកលេខភ្នំពេញ ង៥៧៩៦ បើកបរទិសដៅពីត្បូងទៅជើង ។

អ្នកជិះកង់ ឈ្មោះ ម៉ម ញិល ភេទប្រុស អាយុ៩៤ឆ្នាំ នៅភូមិ ឃុំកើតហេងខាងលើ បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកជិះកង់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងរថយន្តមានល្បឿនលឿន៕ប៊ុន រិទ្ធី


ចែករំលែក៖