ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកគ្នាខ្ទាតបុកទ្រូងផ្លូវនៅមុខព្រលានយន្តហោះ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តបុក រថយន្តជនជាតិចិនមួយគ្រឿងទៀត ហើយរថយន្តជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ វៀច១ផ្ទាំង ហើយរថយន្តមួយគ្រឿងបើករត់យកទៅទុកក្នុងបុរី ត្រូវបានកម្លាំងអន្តរាគមន៍ឃាត់រថយន្តអ្នកបើកបរគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលម៉ោងជាង១១យប់ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តទី១.ម៉ាកត៉យ៉ូតាកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-7601 បើកបរដោយជនជាតិចិន ។ រថយន្តទី២. ម៉ាកឡិចស៊ីសRX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8293 បើកដោយជនជាតិចិនដូចគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តទី១ម៉ាកតូយ៉ូតាកាមរីបាឡែន បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX330ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសRX330 ខ្ទាតទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀច១ផ្ទាំង។ ចំណែករថយន្តបង្ក បែកធុងប្រេងហៀរពេញផ្លូវ បើកទៅមុខមិនរួច ហើយតៃកុងគេចខ្លួនបាត់ ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថាបន្ទាប់ពីកើតហេតុភ្លាម រថយន្តម៉ាកឡិចស៊ីស RX330 បានបើកចូលបុរីទល់មុខព្រលានយន្តហោះ ទុករថយន្តចោល ។

ក្រោយពេលកើតហេតុ ជំនាញចរាចរ ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យ ចរាចររាជធានីភ្នំពេញ ស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញ រង់ចាំការដោះស្រាយពេល ៕ ជ្រោយពេជ្រ

 


ចែករំលែក៖