ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមរត់ការរឿងដីកំពុងភ័យខ្លួនខ្លាចម្ចាស់លុយប្តឹងទើបប្រឹងស្វះស្វែងរត់ទៅក្រសួងបរិស្ថានក្រែងរួចពីការប្តឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដីរដ្ឋជាង ២ពាន់ហិកតា ស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបានអភិបាាលលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើទុកជាសម្បត្តិរដ្ឋវិញនោះស្រាប់តែលពេលថ្មីៗនេះ បានលេចលឺថាមានមនុស្សមួយក្រុមកំពុងរត់ការទៅក្រសួងបរិស្ថាន ដើម្បីកាត់ចេញពីតំបន់ដែនជម្រកសត្វព្រៃយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះបានកាប់គាស់ រុករានទន្រ្ទានព្រៃ និងឈូសឆាយយកធ្វើកម្មសិទ្ធិ ។

បន្ទាប់ពីការរំលោភយកដីព្រៃក្នុងតំបន់ការពារត្រូវបានបែកធ្លាយអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាមន្ទីរជំនាញចុះពិនិត្យ និងស្រាវជ្រាវហៅអ្នកពាក់ព័ន្ធមកសាកសួរជាបន្តបន្ទាប់មនុស្សមួយចំនួនបានដកខ្លួនចេញដោយមិនហ៊ានចេញមុខទេ។

ថ្វីត្បិតតែមិនចេញមុខតែអ្នកទាំងនោះមានដូចជាអធិការរងនគរបាលស្រុកឱរ៉ាល់២រូបនិងអនុប្រធានមន្ទីរបរិស្ថាន១រូបព្រមទាំងអាជ្ញាធរភូមិឃុំនិងស្រុកទៀតផង។

ក្រោយបែកធ្លាយ មន្ត្រីជំនាញបានរកឃើញថា ដីព្ររប្បស់រដ្ឋរមាណជាង ២ពាន់ហិកតា ស្ថិតក្នុងភូមិដូង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើមកទុកជាសម្បត្តិរដ្ឋវិញ។

លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ការពារសិទ្ធិពលរដ្ឋ និងធនធានធម្មជាតិ បានប្រាប់ឲ្យដឹងថា ដីព្រៃប្រមាណ ៥០០ហិកតា ក្នុងចំណោមដីជាង ២ពាន់ហិកតាដែលអភិបាលខេត្តកំពង់ស្ពឺ បានដកហូតទុកជាសម្បត្តិរដ្ឋវិញនោះ កំពុងមានមនុស្សរៀបចំឯកសារដើម្បីក្លែងបន្លំថា ប្រជាពលរដ្ឋក្នុងតំបន់នេះបានលក់ដីរួចរត់ការទៅកាន់ក្រសួងបរិស្ថានសុំសិទ្ធិកាន់កាប់។ លោកបន្តទៀតថា ដីតំបន់ដែនការពារត្រូវបានក្រុមឈ្មួញព្យាយាមរត់ការស្នើសុំទៅក្រសួងបរិស្ថាននេះ គឺពួកគេបានយកលុយកក់ក្រុមហ៊ុន CPL ខ្លះហើយប៉ុន្តែដល់ពេលអាជ្ញាធរដកហូតគ្មានដីឲ្យក្រុមហ៊ុនក៏នាំគ្នាភ័យខ្លួនតែម្តង។

ប្រធានអង្គការរូបនេះ បានបញ្ជាក់ថា ក្រុមអ្នករត់ការដើម្បីកាត់ដីប្រមាណ៥០០ហិកតា ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ ត្រូវបានគេស្គាល់មាន២នាក់ជាអធិការរងស្រុកឱរ៉ាល់និងអនុប្រធានមន្ទីរបរិស្ថាន១រូន និងម្នាក់ទៀតឈ្មោះតាពឿនជាអ្នករត់ការផ្ទាល់ទៅក្រសួងបរិស្ថាន។

សូមរំឭកថា លោក ប្រាក់ មូល និងលោក ម៉ម អាន ជាអធិការរងនគរបាលស្រុកឱរ៉ាល់ ត្រូវបានប្រធានមន្ទីរបរិស្ថានខេត្តកោះកំពង់ស្ពឺ កោះហៅឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីកាប់គាស់ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីធ្វើកម្មសិទ្ធិ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកបានដកខ្លួនចេញមិនពាក់ព័ន្ធរឿងរំលោភយកដីព្រៃរបស់រដ្ឋនេះទៀតទេ បើទោះជាលោកទាំង២ជាឋអ្នកទទួលលុយកក់ក្តី។ ពាក់ព័ន្ឋករណីនេះដែរលោកប្រា្ក់មូលធ្លាប់បានប្រាប់ថាអ្នករត់ការទៅក្រសួងបរិស្ថានមានម្នាក់ទៀតឈ្មោះណាក់ជាអនុប្រធានមន្ទីរបរិស្ថានខេត្តក៏មានចំណែក្នុងរឿងនេះដែរ។

តាមប្រភពបានបង្ហើបថា ដីដែលកំពុងមានបញ្ហារហូតដល់អភិបាលខេត្តចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើមកជាសម្បត្តិរដ្ឋវិញនេះ គឺដំបូងឡើយមានតារាសម្តែងជើងចាស់ម្នាក់ឈ្មះ នី បានទំនាក់ទំនងរកទិញដីដើម្បីធ្វើចម្ការរហូតមានទំនាក់ទំនងជាមួយលោក ប្រាក់ មូល និង ម៉ម អាន ជាអធិការរងស្រុកឱរ៉ាល និងបក្ខពួកមួយចំនួនទៀត បានណែនាំបង្ហាញទីតាំងដីក្នុងតំបន់ខាងលើ រហូតមានការកក់ប្រាក់ និងធានាឈូសឆាយព្រៃឈើឲ្យបានស្អាត ប៉ុន្តែគ្រាន់តែរៀបចំឈូសផ្លូវចូល និងកាយព្រំក៏មានបញ្ហាតែម្តង។

ប្រភពបន្តទៀតថា បន្ទាប់ពីមានបញ្ហានេះ អ្នកពាក់ព័ន្ធមួយចំនួនបានដកខ្លួន និងមួយចំនួនទៀតបានព្យាយាមចំណាយលុយរៀបចំឯកសាររត់ការទៅក្រសួងបរិស្ថានដើម្បីកាត់យកដីប្រមាណ ៥០០ហិកតាក្នុងដីទំហំជាង ២ពាន់ហិកតាដែលអាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចដកហូតយកវិញនោះ។

មានការលើកឡើងផងដែរថា អំឡុងពេលដែលក្រុមឈ្មួញឈួសឆាយដីព្រៃរបស់រដ្ឋនេះលោកខន សុខុនដែកជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហាក់មិនមានសកម្មភាពបង្កហរាបសោះឡើយមិនដឹងថាតើមានមូលហេតុអ្វីនោះទទ
ើបបានជាមិនហ៑ានបង្ក្រាបនិងទប់ស្កាត់បែបនេះ? ជាងនេះទៅទៀត ក៏មានការលើកឡើងផងដែរថា ចាប់តាំងពីលោកប្រធានការិយាល័យភូមិបាលស្រុកថពងបានកាន់តំណែងជាអភិបាលរងស្រុកឱរ៉ាល់កាលណាមកប្រព្ឋនរបស់គាត់និងបក្ខពួកធ្លាប់ធ្វើសកម្មភាពបែបនេះនៅភូមិឱរ៉ាល់ចាស់ឃុំត្រពាំងជោរដែលជាដីដែនជម្រកសត្វព្រៃដោយប្រើរូបភាពយកប្រជាពលរដ្ឋមកធ្វើជាម្ចាស់ដីជាថ្នូរនឹងលុយក្នុងម្នាក់២០ទៅ៤៩មុឺនរៀលក្ន្ងងមួយហិកតាដោយបានប្រលគ្រឿងចក្ររាប់សិបគ្រឿងឈូសឆាយដីព្រៃរបស់រដ្ឋបានប្រមាណជិត១០០០ហិកតាហើយធ្វើរបាយការណ៍តាមខ្សែបណ្តោយរហូតដល់ក្រសួងបរិស្ថានថាជាដីរបស់ពលរដ្ឋដែលពេលនេះនៅរង់ចាំតែទីស្តីការគណៈរដ្ឋមន្ត្រូសម្រេចចុងក្រោយប៉ុណ្ណោះ។ទំនងជាឃើញគេធ្វើបែបនេះហលយទើបលោកប្រា្់មូលនិងលោកម៉មអានជ្រើសរើសវិធីដូចប្រព្្ឋលោកអភិបាលរងស្រុកឱរ៉ាល់ធ្វើពីមុនដើម្បីបានលុយទិញឡានថ្មីជិះដូចគេហើយមើលទៅ។

យោងតាមដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើរបស់រដ្ឋ លេខ១១/១៨ដក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ចេញដោយលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបដិសេធ និងដកហូតដីព្រៃឈើ ដែលរងនូវការការកាប់គាស់ រុករានទន្ទ្រានយកដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិ ទំហំសរុប ២.០៨៩ហិកតា ត្រូវបានជនអនាធិបតេយ្យចូលកាប់ទន្ទ្រានរំលោភយកដីព្រៃ ស្ថិតក្នុងភូមិដូង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងដីកាស្តីពីការបដិសេធ និងដកហូតដូតដីព្រៃរបស់រដ្ឋមកវិញ បានបញ្ជាក់ថា ទីតាំងចំណុចខាងលើគឺជា ដីព្រៃឈើ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្នុងដីកានោះថា គឺទុករយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ធ្វើការតវ៉ា ហើយរាល់បទប្បញ្ញតិ្ដណាមានខ្លឹមសារផ្ទុយពីដីកានេះទុកជានិរាករណ៍។

ដូច្នេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថាន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អនុគណ:កម្មាធិការខេត្ត ក្រុមការងារដើម្បីទប់ស្កាត់ លុបបំបាត់ និងទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃដើម្បីវាតយកធ្វើកម្មសិទ្ធិ ត្រូវអនុវត្តដីកានេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមរំឭកថា ដីព្រៃរបស់រដ្ឋប្រមាណជាង ២ពាន់ហិកតាដែលរងការកាប់ទន្ទ្រាន ឈូសឆាយ រំលោភយកជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងតំបន់អភិរក្សសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានរឹបអូស និងដកហូតទុកជាសម្បត្តិរដ្ឋវិញ ដោយបើកផ្លូវតវ៉ារយៈពេល ៣០ថ្ងៃរាល់ម៉ោងធ្វើការ ៕ សេនាស័ក្តិ


ចែករំលែក៖