ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ បញ្ជូនមន្ត្រីយោធានៅអង្គភាព”ង៧០”មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា លោកនាយចំណង់ ធុន រាជ នាយទាហានរងនៅអង្គភាពកងពលតូចលេខ៧០ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
បន្ទាប់ពីបានទទួលព័ត៌មានថា មានទាហាននៅអង្គភាព “ង៧០”បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៨ មេអង្គភាពបានបញ្ជាឱ្យអង្គភាពស្រាវជ្រាវ និងបានឱ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ច អាវុធហត្ថរាជធានីដើម្បីចាត់ការតាមនីតិវិធី។
មេបញ្ជាការកងពល ប្រកាសមិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទទេ ៕ ចេស្តា