ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ទេ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
លោកមឿន តុលា ជាប់ចោទពីបទ”រំលោភលើទំនុកចិត្ត”ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមមាត្រា៣៩១និង៣៩២នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីកិបកេងប្រាក់បុណ្យសពបណ្ឌិត កែម ឡី ដែលប្តឹងដោយលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ។
ក្នុងសំណុំរឿងនេះ មិនមែនមានតែលោកមឿន តុលា ម្នាក់ទេ គឺ មានព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ និង លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏មានការជាប់ពាក់ព័ន្ធដែរ ៕ចេស្តា