ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលក្រុងប៉ោយប៉ែតរងការិះគន់ពីប្រជាពលរដ្ឋដើរប្រមូលប្រាក់ពីរថយន្តឬរទេះដឹកត្រីគ្មានវិក្កយបត្រ

ចែករំលែក៖

ប៉ោយប៉ែត៖ សេចក្ដីរាយការពីកម្មករអូសរទេះត្រី ច្រកព្រំដែនទ្វារអន្តជាតិប៉ោយប៉ែត ប្រាប់ថា មន្ត្រីជលផលក្រុងប៉ោយប៉ែត បានដើរប្រមូលប្រាក់ពីក្រុមឈ្មួញនាំ ត្រីក្លាសេអន់សាច់បាត់បង់គុណភាព ពីប្រទេសថៃ នាំចូលមកកម្ពុជា តាមរទេះ ឬរថយន្តកាមរី ដែលក្រុមឈ្មួញទាំងនោះយកទៅចែកចាយក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជា ។

មន្ត្រីជលផលក្រុងប៉ោយប៉ែតនោះ ដឹកនាំ ដោយលោក នូវ លៀង នាយសង្កាត់ជលផល ប្រចាំក្រុងប៉ោយប៉ែត មិនដែលឃើញមានកាណែនាំក្រុមឈ្មួញឧ្យវិចខ្ចប់ត្រីឪ្យបានត្រឹមត្រូវតាមស្តង់ដាឡើយ ។

គេឃើញក្រុមអ្នកដឹកជញ្ជូនត្រីទាំងនោះ តែងតែស្រក់ទឹកស្អុយចេញពីរទេះតាមផ្លូវជាតិលេខ៥ បង្កក្លិនស្អុយដល់ភ្ញៀវជាតិ និងអន្តរជាតិស្ទើររៀងរាល់ថ្ងៃ ជាងនេះ បានឲ្យកូនចៅក្រោមឱវាទ ដើរប្រមូលប្រាក់ពីក្រុមឈ្មួញត្រីតាមរទេះពីរម៉ឺនរៀល ឬ មួយរថយន្តបួនម៉ឺនរៀល គ្មានវិក្កយបត្រសម្រាប់កំណត់ត្រាបង់ពន្ធចូលរដ្ឋ តែចំណូលចូលបុគ្គលទៅវិញ ។ នេះជាទង្វើមួយដែលពលរដ្ឋមិនអាចទទួលយកបានជំពោះមន្ត្រីជលផលទាំងនោះទេ និងមិនមានការទប់ស្កាត់រដូវប្រាំង ក៏ដូចជារដូវវស្សា ធ្វើឲ្យបាត់បង់ពូជមច្ឆជាតិ នៅរដូវត្រីពងកូន។

ប្រភពបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គេតែងតែឃើញលោកម៉េង មុន្នីរក្ស នាយរងសង្កាត់ជលផលក្រុងដើររាប់រទេះ ឬតាមក្បាលរថយន្តកាមរីពិនិត្យមើល និងទទួលប្រាក់ពីក្រុមឈ្មួញ ចួនពេលខ្លះកូនចៅលោក នូវ លាង ដើរចល័តប្រមូលប្រាក់ពីក្រុមរទេះ និងរថយន្តផងដែរ ។

ការដើប្រមូលប្រាក់ពីក្រុមឈ្មួញតាមរទេះនេះ គីធ្វើឡើងជាយូរឆ្នាំមកហើយ ។ ចំពោះការដឹកត្រីពីបណ្ដាខេត្តនានាចេញពីកម្ពុជា ចូលទៅក្នុងទីផ្សារប្រទេសថៃ តាមច្រកទ្វារព្រំដែនខាងលើ គឺមិនដែលឃើញក្រុមន្ត្រីជលផលណែនាំឲ្យក្រុមឈ្មួញ វេចខ្ចប់ឲ្យបានត្រឹមត្រូវធ្វើឲ្យទឹក ហូរចេញពីរទេះត្រីតាមផ្លូវជាតិ ពីផ្សាររ៉ា រហូតដល់គល់ស្ពាន់មិត្តភាព កម្ពុជា ថៃ ជះក្លិនស្អុយ ឆ្អេះ ឆ្អាប ធ្វើឲ្យប៉ះពាល់ភ្ញៀវជាតិ និងអន្តជាតិ ចេញ ចូលធ្វើដំណើរទៅកាន់រមណីយដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា ។

ជុំវិញករណីខាងលើនេះ លោកនូវ លៀង នាយសង្កាត់ជលផលប្រចាំក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ថា ចំពោះបញ្ហាដែលចោទថា ដើរប្រមូលប្រាក់តាមរទេះនោះ គឺពួកគាត់បានឲ្យមែន គ្រាន់បានថ្លៃបាយទឹក តែរឿងគំរាមកំហែងតាមរូបភាពផ្សេងៗ មិនដែលមាននោះទេ ។

ប៉ុន្តែលោកថា ការដែលវេចខ្ចប់មិនបានត្រឹមត្រូវនោះ លោកតែងតែណែនាំពួកគាត់រហូតកន្លងមក តែរឿងទឹកហូរតាមរទេះនេះ គឺជៀសមិនផុត រហូតមកដល់ពេលនេះ កាត់បន្ថយជាង៧០ភាគរយ ហើយនៅសល់តែតិចតូច ដែលក្រុមកម្មករអូរទេះចូលទឹកដីថៃខាងភាគីថៃគាត់ចាក់សំពតកៅស៊ូ ដែលក្រាលក្រោមរទេះ ព្រោះភាគីថៃខ្លាចកម្មករដែលអូរទេះបង្កប់សត្វល្អិតចូលទីផ្សារក្នុងប្រទេសគេ ៕ វណ្ណា

 


ចែករំលែក៖