ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX330 ពន្លះជាមួយ រថយន្តHiNOធុនធំ រងការខូចខាតទាំង២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសាររថយន្តឡិចស៊ីសRX330 បើកបរក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្តHiNOធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿងកំពុងបើកឆ្លងផ្លូវត្រូវពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ និងមនុស្ស៣នាក់រងរបួសស្រាល ហើយត្រូវបានរថយន្តដឹកយកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HiNO ពណ៌ត្រួយចេកពាក់ស្លាកលេខព្រះសីហនុ3A 5125 ដឹកស៊ីម៉ង់ត៍បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ 2AK-8313 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា ។ លុះមកដល់ចំណុចផ្លូវបំបែកជាបួនចាប់ហ្រាំ្វងមិនទាន់ក៏ជ្រុ់លទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់ដែលជិះក្នុងរថយន្តឡិចស៊ីសRX330 រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងដោយភាគីទាំងសងខាងព្រមព្រៀងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តធុនធំជួយចេញខូចខាតចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ព្រោះមិនចង់មានរឿងវែងឆ្ងាយ ៕ ស តារា


ចែករំលែក៖