ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជនប្ដឹងក្រុមហ៊ុន ឌិន សត្យា សង់ផ្ទះល្វែងលក់នៅខេត្តព្រៃវែងបោកប្រាស់លុយនិងចេញសែកស្អុយ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្រុមហ៊ុន ឌិន សត្យា បានសាងសង់ផ្ទះល្វែងលក់នៅជាប់គល់ ស្ពានលេខ១ខាងត្បូងរង្វង់មូលនាងទូល កណ្ដាប់ស្រូវ ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុង ព្រៃវែងបានប្រមាណជា២០ភាគរយក៏បិទការដ្ឋានទៅវិញ។ ជាហេតុនាំឲ្យអតិថិជន ជិត២០នាក់ដែលបានបង់លុយជាបណ្ដើរៗក្នុងការទិញផ្ទះល្វែងនោះប្រតិកម្មដោយចោទថា ក្រុមហ៊ុនមួយនេះបោកប្រាស់ លុយពួកគាត់ និងចេញសែកគ្មានសាច់ ប្រាក់ឲ្យពួកគាត់ទៅបើកនៅធនាគារ។

ក្នុងចំណោមអថិតិជនទាំងនោះមានគ្រូបង្រៀន២នាក់នៅក្រុងព្រៃវែងបានលើកឡើងថា លោកបានទិញដីផ្ទះល្វែងនៅ ទីតាំងខាងលើដោយកម្លាំងញើសឈាមប្រាក់ខែមិនគួណាក្រុមហ៊ុន ឌិន សត្យា បោកប្រាស់ពួកគាត់បែបនេះសោះលុយក៏ អស់ផ្ទះមិនដឹងនៅឯណា? ក្នុងនោះក៏មានអ្នកខ្លះបង់សរុបអស់ជាង១០.០០០ដុល្លារ ខ្លះជិត១០.០០០តាមទិញមុនឬក្រោយ។

លោកបានបន្តថា មូលហេតុដែល សំណង់មួយនេះត្រូវបានផ្អាកព្រោះម្ចាស់ក្រុមហ៊ុនឈ្លោះគ្នាជាមួយម្ចាស់ដី ហើយក្រុមហ៊ុនជាអ្នកទទួលលុយពីពួកគាត់គឺ ក្រុមហ៊ុនត្រូវតែសងលុយមកគាត់វិញ ប៉ុន្តែក្រុមហ៊ុនបានគេចវេះរហូតដោយមូលហេតុថា ក្រុមហ៊ុនមានផលលំបាករបស់គេដែរ។ ទង្វើបែបនេះបញ្ជាក់ឲ្យឃើញថា ជាអំពើ បោកស្រស់ៗតែម្ដង ។

លោកបានបន្តទៀតថា បន្ទាប់ពីមានការ សម្របសម្រួលពីអាជ្ញាធរខេត្តក្រុមហ៊ុន បានយល់ព្រមសងលុយមកពួកគាត់វិញទាំងអស់ជា២ដំណាក់កាល។ ក្រោយមកក៏ចេញសែកឲ្យពួកគាត់គ្រប់ៗគ្នាគឺតម្រូវសងតាមការកំណត់។ លុះពេលទៅបើក លុយទើបដឹងថា ជាសែកគ្មានសាច់ប្រាក់ ទើបពួកគាត់បន្តប្ដឹងមកតុលាការខេត្តព្រៃវែងទៀត ។

ទោះយ៉ាងណាលោក ឈន សុខជុន ជាម្ចាស់ដីបានឲ្យដឹងថា ដីនេះលោកបាន លក់ឲ្យក្រុមហ៊ុន ឌិន សត្យាមែន ប៉ុន្តែមិន ទទួលបានលុយទេទើបលោកឃាត់ឲ្យផ្អាកការសាងសង់សិនដោយសារលោកឃើញ ថា អតិថិជនបែបនេះលោកអាណិតណាស់ ប៉ុន្តែមិនដឹងធ្វើម្តេច? បើក្រុមហ៊ុនគេចវេះមិនទទួលខុសត្រូវលុយថ្លៃដីក៏មិនឲ្យ។ រីឯលុយអតិថិជនក៏ក្រុមហ៊ុនយកទៅអស់ដែរ។

លោកបានបញ្ជាក់ថា កន្លងមកក្រុម ហ៊ុនលក់ផ្ទះល្វែងឲ្យដឹងពីតម្លៃលក់ឲ្យអតិថិជនមិនច្បាស់ទេ បើតាមការសន្និដ្ឋានអតិថិជនទាំងអស់ប្រហែលជាង១០នាក់។ រីឯផ្ទះ១ល្វែងតម្លៃប្រហែល៣ម៉ឺនដុល្លារដោយបង់ រំលស់ជាខែ។ ពេលនេះលោកកំពុងរៀបចំឯកសារធ្វើប្លង់រឹងដើម្បីសង់ផ្ទះល្វែងនោះ បន្តពីក្រុមហ៊ុន ព្រោះនេះជាដំណោះស្រាយ ចុងក្រោយជាមួយអតិថិជន ៕ ហេង សូរិយា


ចែករំលែក៖