ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញផ្ទះឈើប្រក់ក្បឿងមួយចំហៀងពេលម្ចាស់ផ្ទះបើកហ្គាសដាំបាយហើយផ្ទុះ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង បានរងដោយអគ្គិភ័យឆាបឆេះ ដល់ដំបូលឆេះអស់ មួយចំហៀង ហើយបើកុំតែសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់ទាន់ កុំអីអាច អន្តរាយទាំងស្រុងផងក៏មិនដឹង ។

ហេតុការណ៍នេះកើតឡើកកាលពីវេលាម៉ោង១២ និង៣០ រសៀល ថ្ងៃ សុក្រ ១១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ឧសភា ស្ថិតនៅចំណុចភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ឈ្មោះ ធុច ហ៊ន ភេទប្រុស អាយុ៧៣ឆ្នាំ ស្ថិតនៅភូមិ-ឃុំ កើតហេតុខាងលើ ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ លោកតាបានដងទឹកយកដាក់ដាំតាមធម្មតា តែនៅពេលបើកហ្គាសដើម្បីដាំទឹក ស្រាប់តែហ្គាសបានផ្ទុះតែម្តង ក៏បណ្តាលឱ្យរាលដាលឆេះផ្ទះមានទំហំ7mx8m សង់ពីឈើប្រក់ក្បឿងអស់១ចំហៀងផ្ទះ ផ្ទាំងសូឡា១ផ្ទាំង និងសម្ភារចំនួនទៀត ។

ក្រោយមកនគរបាលមូលដ្ឋានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅឃុំអ្នកលឿង មួយគ្រឿងចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា កុំអីអាចអន្តរាយទាំងស្រុងតែម្តង ៕ សហការី


ចែករំលែក៖