ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង និងសម្ភារសង្ស័យករណីជួញដូរគ្រឿងធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍រដ្ឋបាល សហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រភពពីកម្លាំងចុះប្រតិបត្តិការប្រាប់ថា កាលវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មួន ប៊ុនថន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកែវមន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្នុងនោះកម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់តូច ស្មើរនឹងទម្ងន់ចំនួន ៣.១៩ក្រាម កូនកាបូបពណ៌ខ្មៅចំនួន ០១ ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ប៉ុន្តែប្រភពមិនបានបញ្ជាក់ថាម៉ូតូម៉ាកអ្វីឬពណ៌សម្បុល និងស្លាកលេខនោះទេ។

ប្រភពខាងលើបន្តថា នៅវេលាម៉ោង១០ និង២៥នាទីយប់ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឆ្នាំដដែលនេះ នៅចំណុចក្បែសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កម្លាំងបង្រ្កាបបានមុខសញ្ញាម្នាក់ដែរឈ្មោះ គុំ ភ្នំ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្នុងនោះកម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ធំ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំសំណំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖