ភ្នំពេញ៖ ករណីជនជាតិតៃវ៉ាន់គាំងបេះដូងស្លាប់ បណ្តាលមកពីលើសឈាម ទឹកនោមផ្អែម កាលពីថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ឧសភា ២០១៨ វេលាម៉ោង ៧និង៤៥នាទីយប់ ត្រូវបានក្រុមគ្រួសារដឹកចេញ ពីចំណុចហាងភ្នំពេញ អស់កង្វល់ ផ្ទះលេខ 15.16.17 ផ្លូវវេងស្រេង ភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មកកាន់មន្ទីរពេទ្យខ្មែរសូវៀត (ពេទ្យរុស្សីុ)។
ជនរងគ្រោះមានឈ្មោះ Lee Chin Sheng. ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៤ .០៥ .១៩៤៨កាន់លិខិតឆ្លងដែនលេខ ៣០២៩២៧៦០៩ មុខរបរ លក់បាយ ស្នាក់នៅផ្ទះលេខ 15 .16 .17 ភូមិ ចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ដំណើររឿង នៅថ្ងៃទី ២៦ ឧសភា ២០១៨ វេលាម៉ោង ៧និង៤៥នាទីយប់ មុនពេលកើតហេតុជនរងគ្រោះមិនសូវស្រួលខ្លួន ពេលនោះប្រពន្ធជនរងគ្រោះបានពឹងអ្នកជិតខាង ដែលមានរថយន្តឲ្យជួយដឹកប្តីរបស់ខ្លួនទៅ មន្ទីរពេទ្យខ្មែរសូវៀត (ពេទ្យរ៉ុស្សី) ។ លុះពេលទៅដល់ ក្រុមគ្រូពេទ្យបានដឹកជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ ។ ហើយមួយសន្ទុះក្រោយមកគ្រូពេទ្យ បានចេញមកប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
គួរបញ្ជាក់ថា កន្លងមកជនរងគ្រោះធ្លាប់មានជំងឺ ទឹកនោមផ្អែម លើសឈាម និងជំងឺក្រពះ ដោយលេបថ្នាំជាប្រចាំ ។
តាមការសន្និដាន៖ ដោយផ្អែកតាមការពិនិត្យ របស់នគរបាល កោសល្យវិច័្ចយរបស់ក្រុមបច្ចេកទេស វិទ្យាសាស្ត្ររ ស្នងការរាជធានីភ្នំពេញ និងឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ថាជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង បណ្តាលមកពីលើសឈាម ទឹកនោមផ្អែម ។
បច្ចុប្បន្នសពកម្កល់ទុក ក្លាស្សេនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅវិញ ៕សុខា សែនជ័យ